ព័ត៌មាន
អតីតរដ្ឋមន្ត្រីការពារជាតិ៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាសមស្របតាមសភាពការណ៍តម្រូវ
អតីតរដ្ឋមន្ត្រីការពារជាតិ បានយល់ស្របចំពោះការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា ដែលសមស្របតាមសភាពការណ៍តម្រូវ ដើម្បីឱ្យយុវជនមានឱកាសបានចូលរួមបម្រើតបស្នងសងគុណជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់កាតព្វកិច្ចយោធាចេញយូរហើយ ការរៀបចំចាត់តាំងអនុវត្តសភាពការណ៍មិនទាន់តម្រូវ តែដោយសារសភាពការណ៍វិត្តន៍ថ្មីនេះ គឺតម្រូវឲ្យយកមកអនុវត្ត ហើយតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងអាចឲ្យអនុវត្តនៅក្នុងបណ្តាឆ្នាំខាងមុខនេះ ទើបបានជាគណៈរដ្ឋមន្ត្រីធ្វើការពីនិត្យ មានការកែសម្រួលរៀបចំឲ្យសមស្របតាមតម្រូវការជាក់ស្តែង។ ហើយគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយ និងត្រូវឆ្លងរដ្ឋសភា។ តាមដែលសម្តេចដឹង គឺមានការធ្វើវិសោធនកម្មមួយចំនួននៃច្បាប់នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រម្លឹកថា កាលដែលសម្តេចនៅតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺច្បាប់កាតព្វកិច្ចយោធាមិនទាន់បានអនុវត្តពេញលេញទេ ដោយសំដៅយកបញ្ហាស្ម័គ្រចិត្តជាចម្បង ប៉ុន្តែឥឡូវសភាពការណ៍តម្រូវឲ្យមានការច្បាប់កាតព្វកិច្ចយោធាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងអំពីកាតព្វកិច្ចក្នុងការបំពេញភារកិច្ចនៅក្នុងកងទ័ព គឺជាការចាំបាច់ ដូច្នេះចង់តម្រឹមឲ្យវាត្រឹមត្រូវតាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោត ដែលស្រប និង បំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការ ចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ក្រោយពីការចូល ហ្វឹកហ្វឺនរយៈពេល ២៤ខែ ប្រទេសយើងនឹងទទួលបានធនធានមនុស្សល្អ ដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំ តាមរយៈការធ្វើការជាក្រុម។ ការចូលហ្វឹកហ្វឺន ក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នា ពោលគឺ ការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ ជាមួយការផ្តល់ជូនប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ៕ អត្ថបទ៖ វង្ស សុភាព



-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប