ព័ត៌មាន
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារ នៅកម្ពុជា ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ សម្រាប់ប្រតិបត្តិការអាជីវកម្ម គាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយ ចីរភាព។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ អញ្ជើញជាធិបតីក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា ដោយកម្មវិធី នេះកសាងការយល់ដឹង និងសន្ទុះក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរួមបញ្ចូលចំណាត់ថ្នាក់ទៅក្នុងប្រតិបត្តិការរបស់ពួកគេ ដោយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព និងគួរឱ្យទុកចិត្តជាងមុននៅក្នុងប្រទេសកម្ពុជា។

ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព បើតាមឯកសារបានបង្ហាញថា ប្រទេសកម្ពុជាមានគោលដៅអភិវឌ្ឍន៍ ដ៏មហិច្ឆតា រួមទាំងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការសម្រេចគោលដៅទាំងនេះ នឹងតម្រូវឱ្យមាន សេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាពចម្រុះ និងមានផលិតភាពជាងមុន។ ការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យបញ្ហាប្រឈមនៃការ អភិវឌ្ឍដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កំណើនពាណិជ្ជកម្ម និរន្តរភាពបំណុល និងការកាត់បន្ថយ ភាពក្រីក្រ ដោយសារប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះក្នុងពិភពលោក ដោយសារទឹកជំនន់ និងកំដៅខ្លាំង។

បញ្ហានេះ, កម្ពុជាជាប់ចំណាត់ថ្នាក់ទី៦២ ក្នុងចំណោមប្រទេសចំនួន ១៩១ នៅក្នុងសន្ទស្សន៍ហានិភ័យព័ត៌មានឆ្នាំ២០២២ ដែលជាការវាយតម្លៃហានិភ័យប្រភពបើកចំហសកល សម្រាប់វិបត្តិមនុស្សធម៌ និងគ្រោះមហន្តរាយ។ កម្ពុជាក៏ងាយរងគ្រោះខ្លាំង ចំពោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បើគ្មានការសម្របខ្លួន និងការ កាត់បន្ថយឱ្យបានគ្រប់ គ្រាន់ទេ ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យខាតបង់រហូតដល់ ៩% នៃផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសកម្ពុជានៅឆ្នាំ ២០៥០ និងបង្កើនអត្រាភាពក្រីក្ររហូតដល់ ៦% នៅឆ្នាំ២០៤០ នេះបើយោងតាមរបាយការណ៍អាកាសធាតុនិងអភិវឌ្ឍន៍ ប្រទេសកម្ពុជា របស់ក្រុមធនាគារពិភពលោក។ របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសកម្ពុជានឹងត្រូវការការវិនិយោគបន្ថែមដល់ ៣៦ ពាន់លាន ដុល្លារ ពីវិស័យសាធារណៈ និងឯកជនក្នុងរយៈពេល៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
ការអនុវត្តនេះ នឹងតម្រូវឱ្យមានជម្រើសគោលនយោបាយយ៉ាងប្រុងប្រយ័ត្ន ដើម្បីគ្រប់គ្រងហានិភ័យអន្តរកាល និងចាប់យក ឱកាសអភិវឌ្ឍន៍ក្នុងនាមជាសេដ្ឋកិច្ចបើកចំហ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ប្រទេសកម្ពុជាក៏នឹងរងផលប៉ះពាល់ដោយការកាត់បន្ថយកាបូនសកល និងការផ្លាស់ប្តូរគំរូនៃការប្រើប្រាស់ និងផលិតកម្មផងដែរ ដោយ កម្ពុជាមានគោលនយោបាយត្រឹមត្រូវ និងវិស័យឯកជនដ៏រស់រវើក ការផ្លាស់ប្តូរទាំងនេះអាចគាំទ្រដល់ការ ធ្វើពិពិធកម្មការនាំចេញ ការ បង្កើតការងារ និងកំណើនប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត