Connect with us

ព័ត៌មាន

កម្ពុជា-ចិន ពង្រឹងកសាងសមត្ថភាពវិស័យទេសចរណ៍ ដើម្បី​សែ្វងរក​គំនិត​ច្នៃ​ប្រឌិត​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍​ចិនមកកម្ពុជា

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា នេះ បាន​អញ្ជើញ​បើក​សិក្ខា​សាលា ស្តីពីការកសាងសមត្ថភាពទេសចរណ៍ ប្រកបដោយនិរន្តភាព អាស៊ាន-ចិន ហើយ​តាម​រយៈ​សិក្ខាសាលានេះ នឹងជួយប្រតិបត្តិករទេសចរណ៍នានា យល់ដឹងនិន្នាការ​អភិវឌ្ឍ​ទីផ្សារ​ទេសចរណ៍​ចិន ការប្រែប្រួលតម្រូវការទេសចរចិន និងស្វែងរករកសម្រាប់​ច្នៃប្រឌិ​ត​ផលិត​ផល​ទេសចរណ៍ ទាក់ទាញការផ្លាស់ប្តូរទេសចរចិន-កម្ពុជា ឲ្យមានកំណើនឡើង។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា កម្មវិធីកសាងសមត្ថភាពទេសចរណ៍ ​នៃ​មជ្ឈ​មណ្ឌល​អាស៊ាន ចិន នឹងជំរុញឲ្យមានកម្ពុជា សមត្ថភាពកាន់ខ្លាំង ក្នុងការទទួលទេសចរចិន មក​ទស្សនា​កម្ពុជា​កាន់​តែច្រើនថែមទៀត និងជំរុញការរៀបចំផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព អភិវឌ្ឍន៍​ផលិតផលទេសចរណ៍មានភាពទាក់ទាញ បង្កើតបានមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញ សណ្ឋា​ដិសណ្ឋារកិច្ចល្អ និងជំរុញផ្សព្វផ្សាយតាមមប្រព័ន្ធឌីជីមានប្រសិទ្ធភាពជាដើម។

ឯកឧត្តម ស៊ី ចុងជុន អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន បានបញ្ជាក់ថា គោលដៅ​ស្នូល​មជ្ឈមណ្ឌលអាស៊ាន-ចិន គឺផ្តោតសំខាន់​ជំរុញ​ការ​រួម​គ្នា​លើក​កម្ពស់​គោល​ដៅ​ទេសចរណ៍​ឲ្យ​មាន​គុណភាព​ ជំរុញឱ្យមានដំណើរទស្សនកិច្ចសិក្សាទ្វេរភាគី កម្ពុជា អាស៊ានចិន ជំរុញការ​ផ្សព្វផ្សាយ​ផលិត​មាតិកាទេសចរណ៍កម្ពុជា អាស៊ានចិន និងលើកកម្ពស់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​នៅ​ក្នុង​ឧស្សាហ​កម្មទេសចរណ៍ បង្កើនគុណភាពសេវាកម្មវិជ្ជាជីវៈរបស់អ្នកប្រកបរបរទេសចរណ៍កម្ពុជា-អាស៊ាន ជាដើម។

ឯកឧត្តម ជុក ជំនោរ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងកិច្ចសហប្រតិបត្តិអន្តរជាតិ នៃ​ក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងសិក្ខាសាលា កសាងសមត្ថភាពទេសចរណ៍ប្រកបនិរន្តរភាព អាស៊ាន​-ចិ​ន រយៈពេលពីរថ្ងៃនេះ ផ្តោតការពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ ការបង្ហាញ​ទិដ្ឋភាព​ទូទៅ ទីផ្សារទេសចរណ៍ចិននៅក្នុងប្រទេស យល់ដឹងអំពីការរំពឹងទុកទេសចរចិន ពង្រឹង​ជំនាញ​មគ្គុ​ទ្ទេសក៍ទេសចរណ៍ភាសាចិន ការផ្សព្វផ្សាយទេសចរណ៍ចិន តាមប្រព័ន្ធឌីជីថល ជំរុញ​ផ្សព្វ​ផ្សាយ​កញ្ចប់ទេសចរណ៍ នៅក្នុងទីផ្សារទេសចរណ៍ចិន ការផ្សព្វផ្សាយ​ទីផ្សារ​ម្ហូប​អាហា​រ​ទេស​ចរណ៍​ចិន និងពិភាក្សាលើប្រធានបទ បច្ចេកទេសការបកប្រែ និងមគ្គុទ្ទេសក៍ សម្រាប់​ម្ហូប​អាហា​ទេសចរណ៍ និងការភ្ជាប់អ្នកទស្សនា ចិន តាមរយៈការចំអិនម្ហូបអាហារខ្មែរជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia