ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងទទួលខុសត្រូវរួម»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។ យើងត្រូវរួមគ្នាការពារកុមារ យុវជន និងប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រេីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ដើម្បីកសាងអនាគតកម្ពុជា គ្មានផ្សែងបារី មានសុខភាពល្អ និងសុវត្ថិភាព។

ការថ្លែងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ, នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បន្តថា កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមានការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា កម្ពុជានៅតែមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភារកិច្ចគន្លឹះដែលគណៈកម្មាធិការបន្តអនុវត្ត៖
១. ការត្រួតពិនិត្យថ្នាំជក់ គឺជាការងារការពារជីវិត និងអនាគតប្រជាជន។ យើងមិនត្រឹមតែកាត់បន្ថយការជក់បារីប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងការពារកុមារ យុវជន ស្ត្រី និងប្រជាជនទាំងមូល ពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងៗ។
២. ការងារនេះត្រូវការកិច្ចសហការពហុវិស័យពិតប្រាកដ។ ក្រសួងសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត សាលារៀន សហគមន៍ និងសង្គមទាំងមូល ត្រូវចូលរួមជាមួយគ្នា។
៣. ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត និងយុវជន។
យុវជនជាគោលដៅងាយរងគ្រោះពីផលិតផលថ្នាំជក់ទម្រង់ថ្មីៗ និងបារីអេឡិចត្រូនិក។ ការការពារពួកគេ គឺជាការការពារអនាគតសុខភាពជាតិ។
៤. ត្រូវអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យម៉ឺងម៉ាត់។
ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ការបោះពុម្ពសារព្រមានសុខភាព និងការហាមជក់នៅកន្លែងសាធារណៈ។
៥. ត្រូវបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ ក្លែងក្លាយ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព។
៦. ត្រូវរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៧-២០៣១។
យុទ្ធសាស្ត្រថ្មីត្រូវផ្អែកលើទិន្នន័យ ភស្តុតាង វិធានការមានប្រសិទ្ធភាព និងគោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យបាន ៣០% ឆ្ពោះទៅឆ្នាំ២០៣០៕ អត្ថបទ រដ្ឋា






-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន4 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”