ព័ត៌មាន
កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន
កម្ពុជាបាននិងកំពុងបង្កើនការយល់ពីគោលបំណង វិសាលភាព និងសកម្មភាពសេដ្ឋកិច្ចបៃតង ជាពិសេសការផ្តល់ឥណទាន សម្រាប់គម្រោងវិនិយោគបៃតង និងការធានាដល់ប្រតិបតិបត្តិការដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជំរុញការវិនិយោគប្រកបដោយ ចីរភាព។
លោកស្រី Elvira Morella នាយិកាគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងប្រឹក្សាយោបល់ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) លើក ឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាព សម្រាប់វិស័យធនាគារនៅកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ម្សិលមិញនេះថា ជុំវិញគម្រោងអភិវឌ្ឍន៍បៃតងនេះ ឃើញថា កម្ពុជាបាននិងកំពុងរឹតបន្តឹងដូចជា ការណែនាំ មានកំណត់លើអ្វីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជា “បៃតង” និង “ប្រកបដោយចីរភាព”។ បញ្ហានេះ ប្រទេសនៅក្នុងពិភពលោក បាននិងកំពុងគិតគូ និងជំរុញគម្រោងវិនិយោគប្រកបដោយចីភាព ក្នុងនោះសម្រាប់កម្ពុជា, ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុនេះពិតជាមាន សារៈសំខាន់ណាស់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីជំរុញធានាដល់ភាពធន់នៅក្នុងសេដ្ឋកិច្ច។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លើកឡើងថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការផ្តល់ឥណទាន បៃតង និងការផ្តល់ឥណទានប្រកបដោយចីរភាព នេះគឺជានិន្នាការពិភពលោក ដែលបាននិងកំពុងគិតគូជុំវិញគម្រោងអភិវឌ្ឍន៍បៃតង នេះ ក្នុងនោះសម្រាប់កម្ពុជាក៏បាននិងកំពុងបន្តគិតគូរអំពីការអភិឌ្ឍបៃតងនេះដែរ ហើយនេះក៏ជាឱកាសដើម្បីឱ្យវិស័យធនាគារ ក៏ដូច ភាគីពាក់ព័ន្ធទាំងអស់ បង្កើននូវប្រតិបត្តិការរបស់ខ្លួន ក៏ដូចជាការផ្តល់ឥណទាននៃសេវានានាប្រកបដោយចីរភាព។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងថា សម្រាប់ការដាក់ចេញប្រព័ន្ធវដ្តករសាស្ត្រ ហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ ក្នុងដំណាក់កាលដំបូងនេះ គឺសម្រាប់ប្រើប្រាស់ក្នុងវិស័យធនាគារ ប៉ុន្ដែមិនមែនមានន័យថា វិស័យ ផ្សេងទៀតមិនមានសិទ្ធិប្រើប្រាស់ប្រព័ន្ធវដ្តករសាស្ត្រនេះ ក្នុងការទទួលបានមូលនិធិ ឬការវិនិយោគបៃតងនោះទេ។ ផ្ទុយទៅវិញ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឈានទៅសម្រេចបាននូវគោលដៅរួមទទួលយកប្រព័ន្ធវដ្តករ សាស្ត្រនេះទៅប្រើប្រាស់ ដើម្បីក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើបច្ចុប្បន្នកម្ម និងពង្រីកវិសាលភាពដល់ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងសិក្សាបញ្ចូលវិស័យ ដទៃទៀត ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុនៅដំណាក់កាលទី២ អាចអនុវត្តបាន កាន់តែទូលំទូលាយ៕អត្ថបទ៖ សុន រ៉ាឌី,







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប