ព័ត៌មាន
អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន
អ្នកនយោបាយ និងសង្គមស៊ីវិល បានបង្ហាញសុទិដ្ឋនិយមថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និងមានសារសំខាន់សម្រាប់យុវជន ពីព្រោះយុវជនជាកម្លាំងស្នូល នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ការចូលរួមកាតព្វកិច្ចយោធា គឺជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារផងដែរ។

បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា ច្បាប់កាតព្វកិច្ចយោធា គឺពិតជាមានសារសំខាន់ ហើយក្នុងនាមជាប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងនាមជាទំពាំងស្នងឫស្សីមានកាតព្វកិច្ចចូលរួមការពារជាតិ និងកសាងអភិវឌ្ឍន៍ជាតិ។ ហើយកាតព្វកិច្ចយោធា គឺជាការចូលរួមចំណែកសម្រាប់ជាតិដ៏មហាធំធេង ហើយក្នុងនាមជារដ្ឋមួយជាជាតិសាសន៍មួយ គឺត្រូវបំពេញកាតព្វកិច្ចយោធាក្នុងការប្តេជ្ញាចិត្តនៅក្នុងការចូលរួមកសាងជាតិ មាតុភូមិកម្ពុជា។

លោកស្រី ច័ន្ទ វឌ្ឍនា ប្រធានសមាគមយុវជនដើម្បីវឌ្ឍនភាពកម្ពុជាបានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និងមានសារសំខាន់សម្រាប់យុវជន ហើយនៅពេលដែលយុវជនបានចូលរួមនៅក្នុងការហ្វឹកហ្វឺនយោធា គឺពង្រឹងទៅលើវិន័យនៃការរស់នៅរបស់ពួកគាត់ និងពង្រឹងទៅលើសមត្ថភាពរបស់ពួកគាត់ ដែលធ្វើឲ្យពួកគាត់ជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ អ្នកនយោបាយ និងសមាគមយុវជន ដើម្បីវឌ្ឍនភាពកម្ពុជា បានអំពាវនាវទៅដល់យុវជន និងយុវតីទាំងអស់ចូលរួមបំពេញកាតព្វកិច្ចយោធា ពីព្រោះយុវជនជាកម្លាំងស្នូលនៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយការចូលរួមកាតព្វកិច្ចយោធាមិនមែនជាបន្ទុក មិនមែនជាការបង្ខិតបង្ខំនោះទេ ប៉ុន្តែជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព



-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប