ព័ត៌មាន
ប្រធានគណៈកម្មការទី៨ រដ្ឋសភាកម្ពុជា អញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោក Women Deliver 2026 នៅប្រទេសអូស្ត្រាលី
ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការសមាជិកសភាជាតិកម្ពុជាដើម្បីប្រជាជន និងអភិវឌ្ឍន៍ (CAPPD) និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
ពិធីបើកជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំពិភពលោក និងតំបន់ រួមមាន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសនីហ្សេរីយ៉ា ក្នុងនាមជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃ UN, នាយករដ្ឋមន្ត្រីអូស្ត្រាលី, ប្រធានអង្គការ Women Deliver, អភិបាលរដ្ឋវិកតូរីយ៉ា, សមាជិកសភារដ្ឋវិកតូរីយ៉ា, ព្រឹទ្ធាចារ្យនៃសហគមន៍ Wurundjeri Woi-wurrung និងនាយករដ្ឋមន្ត្រីនៃប្រទេសទូវ៉ាលូ ព្រមទាំងមានការចូលរួមពីប្រតិភូប្រមាណជិត ១ម៉ឺននាក់ មកពីបណ្តាប្រទេសនានាជុំវិញសកលលោក ជាពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សន្និសីទ Women Deliver 2026 រៀបចំឡើងក្រោមមូលបទ «ការផ្លាស់ប្តូរនាំយើងមកជួបជុំគ្នានៅទីនេះ (Change Calls Us Here)» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញយុត្តិធម៌យេនឌ័រ ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមនៃសកលលោកយ៉ាងណាក៏ដោយ។
នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះក៏នឹងមានការដាក់ចេញនូវសេចក្តីថ្លែងការណ៍ថ្មីមួយសម្រាប់វិស័យអភិវឌ្ឍន៍អន្តរជាតិ ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធការងារ ដោយជំរុញឱ្យតួអង្គអន្តរជាតិងាកមកពង្រឹងប្រព័ន្ធសាធារណៈរបស់រដ្ឋាភិបាល ជាជាងការអនុវត្តការងារជំនួសមុខឱ្យរដ្ឋាភិបាល។ គោលបំណងចម្បងនៃកំណែទម្រង់នេះ គឺដើម្បីធានាថា អំណាច ធនធាន និងការទទួលខុសត្រូវ ត្រូវបានរៀបចំឡើងវិញ ដើម្បីឆ្លើយតបប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាពបំផុតទៅនឹងតម្រូវការរបស់ស្ត្រី ក្មេងស្រី និងអ្នកមានអត្តសញ្ញាណយេនឌ័រចម្រុះ។
សូមបញ្ជាក់ថា សន្និសីទ Women Deliver 2026 នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយមានការសហការរៀបចំពីបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក និងគាំទ្រដោយស្ថាប័នដៃគូសំខាន់ៗដូចជា Pivotal, Pacific Feminist Fund, Urgent Action Fund, UNFPA ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាច្រើនរូបទៀត៕






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦