ព័ត៌មាន
សម្តេចធិបតី៖ ក្រុមហ៊ុនចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមិនចាំស្នើសុំ EIA ម្ដងទៀតនោះទេ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ មិនចាំបាច់ចុះទៅការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (Environmental Impact Assessment – EIA) ចំពោះក្រុមហ៊ុនវិនិយោគដែលបានទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសទៀតនោះទេ ពីព្រោះការងារនេះ តំបន់សេដ្ឋកិច្ចពិសេសគឺជាអ្នកទទួលខុសត្រូវរួចទៅហើយ ដូច្នេះមិនចាំបាច់ធ្វើត្រួតគ្នាដល់ទៅពីរដងនោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះសម្ដេចធិបតី បានលើកឡើងថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) កន្លែងខ្លះមិនបាច់ធ្វើត្រួតគ្នាទេ ព្រោះប្រភេទការវិនិយោគមួយចំនួនមិនបានប៉ះពាល់ដល់បរិស្ថានឡើយ។ សម្ដេចបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនដែលចូលទៅវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានតំបន់នោះជាអ្នកធានារួចទៅហើយ ដូច្នេះពាក់ព័ន្ធនឹងត្រួតពិនិត្យបរិស្ថាន EIA មិនបាច់ធ្វើម្ដងទៀត ដើម្បីកាត់បន្ថយការត្រួតពិនិត្យជាន់គ្នា។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីនៅខេត្តព្រះសីហនុនេះផងដែរ ដើម្បីឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាពខ្ពស់ និងបញ្ចៀសឱ្យបាននូវការប៉ះពាល់ជាអវិជ្ជមានលើបរិស្ថាននៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ដែរថា បច្ចប្បន្ននេះ រាជរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់ស្ថាប័នរដ្ឋ ដើម្បីកុំឱ្យអនុវត្តការងារត្រួតស៊ីគ្នា និងកាត់បន្ថយនីតិវិធីស្មុគស្មាញចំពោះអ្នកវិនិយោគដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការធ្វើពាណិជ្ជកម្ម និងវិស័យនានានៅកម្ពុជា ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មនៅកម្ពុជា៕










-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់