ព័ត៌មាន
ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ការចាក់ប្រេងរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado
ក្រុមហ៊ុន Chevrolet Cambodia ផ្តល់ជូនការចាក់ប្រេងឥន្ធនៈរយៈពេល៣ឆ្នាំ ស្មើទឹកប្រាក់ ៦ ពាន់ដុល្លា សម្រាប់ម៉ូឌែល Chevrolet Colorado ជារថយន្តប្រភេទភីកអាប់ ដើម្បីជួយសម្រួលលើការចំណាយប្រចាំថ្ងៃ ដោយអតិថិជនអាចធ្វើដំណើរ និងប្រើប្រាស់ រថយន្តបាន កាន់តែស្រួលចិត្ត សន្សំសំចៃ និងមានទំនុកចិត្ត។
ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដែលតម្លៃទំនិញ ជាពិសេសតម្លៃប្រេងឥន្ធន:កំពុងកើនឡើងជាបន្តបន្ទាប់ បានធ្វើឱ្យការចំណាយ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មកាន់តែកើនឡើង ជាពិសេសសម្រាប់អ្នកដែលតម្រូវការប្រើប្រាស់រថយន្តជាចាំបាច់ ក្នុងការ ដឹកជញ្ជូន និងប្រើប្រាស់សម្រាប់អាជីវកម្មប្រចាំថ្ងៃនានា ក្នុងនោះការចំណាយលើប្រេងឥន្ធនៈគឺជាបញ្ហាចម្បងដែលត្រូវគិតគូ។
ដោយមើលឃើញពីតម្រូវការ និងបញ្ហាប្រឈមនេះ, ក្រុមហ៊ុន Chevrolet Cambodia មិនត្រឹមតែលក់រថយន្តទេ ប៉ុន្តែចង់ឈរ ជាមួយអតិថិជន និងជួយបន្ថយបន្ទុកចំណាយរបស់បងប្អូន បានបង្កើតកម្មវិធីថ្មីដែលមានឈ្មោះថា “៣ឆ្នាំពេញជិះដោយសេរី” សម្រាប់ រថយន្ត Pick-up Chevrolet Colorado ដែលអាចឱ្យអតិថិជនរីករាយក្នុងការបើកបរដោយមិនបារម្ភ អាចជិះរថយន្តអាមេរិកស៊េរីថ្មី មិន ចំណាយលើថ្លៃប្រេងឥន្ធន:សូម្បី១សេននៅក្នុងរយៈពេល៣ឆ្នាំ និងអាចផ្តោតលើការងារ និងអាជីវកម្មបានយ៉ាងពេញលេញ។
កម្មវិធីនេះផ្តល់ជូនការចាក់ប្រេងឥន្ធនៈរយៈពេល ៣ ឆ្នាំពេញ ស្មើនឹងទឹកប្រាក់ ៦ ពាន់ដុល្លា ដើម្បីជួយសម្រួលលើការចំណាយ ប្រចាំថ្ងៃឱ្យអតិថិជន អាចធ្វើដំណើរ និងប្រើប្រាស់រថយន្តបានកាន់តែស្រួលចិត្ត សន្សំសំចៃ និងមានទំនុកចិត្ត។ ការផ្តល់ជូននេះសម្រាប់តែ ម៉ូឌែល Chevrolet Colorado ជារថយន្តប្រភេទភីកអាប់ ដែលបានត្រឡប់មកវិញ ជាមួយមុខមាត់ថ្មីស្រឡាង ទំនើប និងរឹងមាំជាងមុន ស័ក្តិសមទាំងការប្រើប្រាស់អាជីវកម្ម និងជីវិតប្រចាំថ្ងៃ។ រថយន្ត Chevrolet Colorado ស៊េរីថ្មីនេះ បានបំពាក់ដោយមុខងារទំនើបៗជា ច្រើនដូចជា៖ ម៉ាស៊ីន 2.8L ប្រភេទ Duramax ជំនួយដោយ Ai, កម្លាំងសេះខ្ពស់ 208Hp, កម្លាំងរមួល 510Nm, មានប្រព័ន្ធកាពិតាស់ 4×4, Smart Key ដែលអាចបញ្ជាបញ្ឆេះពីចម្ងាយ, បំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់, ការរចនាផ្នែកខាងប្រណិត ទាក់ទាញ ព្រម ទាំងមានភាពទូរលាយ និងផ្តល់ផាសុកភាព, មានសមត្ថភាពអូសសណ្តោងរហូតដល់ 3,500 kg និងសមត្ថភាពផ្ទុកទម្ងន់ 1,134 kg។
ជាមួយសមត្ថភាពដ៏រឹងមាំនេះ, Chevrolet Colorado គឺជាដៃគូដ៏ស័ក្តិសមសម្រាប់ម្ចាស់អាជីវកម្ម ការដឹកជញ្ជូន និងអ្នកដែលត្រូវ ការរថយន្តដែលអាចជឿទុកចិត្តបានសម្រាប់ការប្រើប្រាស់យូរអង្វែង។ Chevrolet Colorado មានតម្លៃពិសេសត្រឹមតែ ៥២.០០០ ដុល្លារ តែប៉ុណ្ណោះ។ កម្មវិធី “៣ឆ្នាំជិះដោយសេរី” ត្រូវបានបង្កើតឡើង ដើម្បីជាការចូលរួមជួយសម្រួលសេដ្ឋកិច្ច កាត់បន្ថយការចំណាយប្រចាំថ្ងៃ និងជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែជឿជាក់ និងគាំទ្រម៉ាកយីហោ Chevrolet ជាង ១០០ឆ្នាំ លើទីផ្សារពិភពលោក៕
អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់