ព័ត៌មាន
សុខមាលភាពប្រជាពលរដ្ឋ គឺជាទ្រព្យសម្បត្តិ៍ដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ
ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានសហការជាមួយទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដឹកនាំដោយលោក Philippe PERRUCHET អគ្គនាយកក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA បានរៀបចំពិធីពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោប្រមុខរដ្ឋស្តីទី ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ស្រុក អាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ដែលបានជួយសម្របសម្រួល និងសហការយ៉ាងរលូនឱ្យមានពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បានជម្រាបជូនថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដល់មូលដ្ឋាននេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាសុខាភិបាល បង្កើតមន្ទីរពេទ្យបង្អែកតាមស្រុក រួមទាំងប៉ុស្តិ៍សុខភាព និងមណ្ឌលសុខភាព ឱ្យកាន់តែកៀកជិតនឹងមូលដ្ឋាន ដើម្បីលើកកម្ពស់សុខមាលភាពជាកត្តាចម្បងសម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបាននូវការពិនិត្យ និងព្យាបាលជំងឺ និងរួមចំណែកក្នុងការកាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុម បានលើកឡើងថា កិច្ចគាំពារសុខមាលភាពសង្គមនេះ គឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ជាអាទិភាពពីសំណាក់ថ្នាក់ដឹកនាំ ដូចនេះហើយទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចូលរួមក្នុងការងារលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានក្រុម បានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមហ៊ុន LABORATOIRE BIODERMA របស់ប្រទេសបារាំង ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងផ្តល់ថ្នាំជូនទៅតាមប្រភេទជំងឺក្នុងស្មារតីមនុស្សធម៌ ដែលស្តែងចេញពីទឹកចិត្តសប្បុរស ក្តីស្រលាញ់ ព្យាបាលមិនប្រកាន់បក្ខពួក ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ជាមួយគ្នានេះ ឯកឧត្តម សង្ឃឹមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងនឹងបន្តធ្វើការងារមនុស្សធម៌ជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាចុះជួយនៅភូមិភាគទី៣ និងភូមិភាគនានាជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តខិតខំថែរក្សាសុខភាព តាមរយៈការហាត់ប្រាណប្រចាំថ្ងៃ ការធ្វើអនាម័យជាប្រចាំ ការបរិភោគកុំប្រៃពេក កុំផ្អែមពេក និងខ្លាញ់ច្រើនពេក និងគោរពតាមការណែនាំរបស់គ្រូពេទ្យ និងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងភ្នាក់ងារសុខាភិបាល ដើម្បីការពារសុខភាពពីជំងឺផ្សេងៗ រួមទាំងជំងឺមិនឆ្លងផងដែរ។
ជាលទ្ធផល នៃការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល ១ថ្ងៃ នៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានប្រជាពលរដ្ឋមកទទួលការពិនិត្យ និងព្យាបាលជំងឺសរុបចំនួន ២៧១នាក់ (ស្រ្តី ១៥៩នាក់) និងអ្នកជំងឺដែលត្រូវបន្តតាមដានចំនួន ៧នាក់។ ជាមួយគ្នានោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយជាម្រេច និងគ្រាប់ស្វាយចន្ទីជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង និងអំណោយរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េចំនួន ៧០កញ្ចប់ ដូចជាភេជ្ជៈយ៉ិនស៊ីន សម្លៀសបំពាក់ ឡេលាបដៃ ឡេការពារកំដៅថ្ងៃ សាប៊ូលាងដៃ និងក្រេមលាបមាត់ចែកជូនក្រុមអ្នកបកប្រែភាសាបារាំង ក្រុមគ្រូពេទ្យបង្អែកស្រុក និងក្រុមការងាររដ្ឋបាលសាលាស្រុកស្អាង ដោយចំណាយថវិកាសរុបចំនួន ៧,៥៩៤,០០០រៀល៕







-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”