ព័ត៌មាន
គ.វ.ជ. ចាប់ផ្តើមវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ Top 5 ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលចុងក្រោយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) រៀបចំកម្មវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំសម្រាប់អនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាលសម្រាប់មណ្ឌលសុខភាព ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ។

ការអនុវត្តការវាយតម្លៃចុងក្រោយនេះ បេក្ខភាពនីមួយៗត្រូវធ្វើបទបង្ហាញពីសមិទ្ធផលសម្រេចបានរបស់អង្គភាពរយៈពេល៣០នាទី និងការឆ្លើយនូវរាល់សំណួរពីសំណាក់ គ.វ.ជ. រយៈពេល២០នាទី។ ការវាយតម្លៃរបស់គណៈកម្មការត្រូវធ្វើលើ២ផ្នែកគឺ ការដាក់ពិន្ទុលើតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការវិនិច្ឆ័យលើការធ្វើបទបង្ហាញ។ គ.វ.ជ. នឹងធ្វើការវាយតម្លៃជ្រើសសម្រាំងយកបេក្ខភាពដែលផ្តល់សេវាសាធារណៈបានល្អជាងគេ និងលេចធ្លោជាងគេ ដើម្បីធ្វើចំណាត់ថ្នាក់បេក្ខភាពជ័យលាភីពីលេខ១ ដល់លេខ៥ សម្រាប់អង្គភាព ៣កម្រិត មានអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌលសុខភាព។
ការវាយតម្លៃសម្រេចដំណាក់កាលចុងក្រោយនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួម និងដាក់ពិន្ទុដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងថ្នាក់ដឹកនាំជា សមាជិក សមាជិក នៃ គ.វ.ជ.។ មុនចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មការ ឱ្យប្រើប្រាស់ការវាយតម្លៃ ប្រកបដោយសុភវិនិច្ឆ័យ ស្មើៗគ្នា ធ្វើយ៉ាងណាធានាភាពសុក្រឹត្យ និងយុត្តិធម៌បំផុតជូនអង្គភាពដែលជាបេក្ខភាពទាំងអស់ ស្របតាមនីតិវិធី និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។
បេក្ខភាពទាំង១៥អង្គភាព ដែលចូលរួមប្រកួតប្រជែងចុងក្រោយនាពេលនេះរួមមាន៖ (១)អនុវិទ្យាល័យ ឈូកខ្សាច់ កំពង់ធំ (២)អនុវិទ្យាល័យ ភ្នំយ៉ាត ប៉ៃលិន (៣)អនុវិទ្យាល័យ បាក់អំរែក បាត់ដំបង (៤)អនុវិទ្យាល័យ សម្តេចឪ ព្រះសីហនុ (៥)អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា សៀមរាប (៦)សាលាបឋមសិក្សា ថ្លុកជ្រៅ កំពង់ចាម (៧)សាលាបឋមសិក្សា សម្តេច ជា ស៊ីម បាត់ដំបង (៨)សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ព្រះសីហនុ (៩)សាលាបឋមសិក្សា ក្រវ៉ាន់ សៀមរាប (១០)សាលាបឋមសិក្សា ស្វាយជ្រំ ស្វាយរៀង (១១)មណ្ឌលសុខភាព សំរោង ពោធិ៍សាត់ (១២)មណ្ឌលសុខភាព ព្រៃព្នៅ ព្រៃវែង (១៣)មណ្ឌលសុខភាព គោកចក សៀមរាប (១៤)មណ្ឌលសុខភាព ស្រែណូយ សៀមរាប និង (១៥)មណ្ឌលសុខភាព មិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ស្វាយរៀង។
សូមជម្រាបថាការអនុវត្តនីតិវិធីវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សាវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ពិនិត្យវាយតម្លៃសម្រេចជ្រើសសម្រាំងដំណាក់កាលចុងក្រោយ ប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល៕







-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា