Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន

នារសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ចំនួនប្រមាណជាង ៥០០រូប ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ប្រធានការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន និងបានឡើងធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យព័ត៌មាន ក្នុងការចូលរួមការអភិវឌ្ឍសង្គម វប្បធម៌ មនុស្សធម៌ និងការងារផ្សព្វផ្សាយ ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក.។

ជាកិច្ចបន្ទាប់ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដែលមានប្រធានកិត្តិយស ១រូប សមាជិកកិត្តិយស ២៥រូប ប្រធាន ១រូប អនុប្រធាន ៩រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៤៦៧នាក់។ បន្ទាប់ពីទទួលបានការតែងតាំង លោក តូច ណារត្ន អនុប្រធានអចិន្រ្ដៃយ៍ និងជាក្រុមការងារស.ស.យ.ក. ក្នុងវិស័យព័ត៌មាន បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ ស.ស.យ.ក. និងចូលរួមបន្តថែរក្សា ការពារ ចងចាំជាប់ជានិច្ចនូវ ស្មារតី «រណសិរ្ស សាមគ្គីសង្គ្រោះជាតិ មាតុភូមិកម្ពុជា» ២ ធ្នូ ១៩៧៨ ។ហើយនឹងចូលរួមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ទទួលខុសត្រូវខ្ពស់ រាល់ការផលិត និងផ្សព្វផ្សាយព័ត៌មាន ឱ្យសមស្របតាមទិសដៅរបស់ស្ថាប័ន និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការចូលរួមដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតបន្ថែមទៀត។

អត្ថបទ៖ គឹមហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia