Connect with us

ព័ត៌មាន

សម្តេច ម៉ែន សំអន៖ មន្ត្រីបក្សត្រូវជំរុញពលរដ្ឋឱ្យទៅផ្ទៀងផ្ទាត់និងចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់

សម្តេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីបក្ស នៅតាមមន្ទីរអង្គភាព និងនៅតាមមូលដ្ឋាន ត្រូវចុះជំរុញពលរដ្ឋឱ្យទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងចុះឈ្មោះដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំក្រោយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសសម្តេចអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិលើកទី៦ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំ(ឆមាសទី១) និងទិសដៅសម្រាប់អនុវត្តបន្តប្រចាំ (ឆមាសទី២) ឆ្នាំ២០២៦ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មន្ត្រីថ្នាក់ដឹកនាំបក្សនៅក្នុងគណៈកម្មាធិការគណបក្សខេត្ត មន្ទីរ អង្គភាព និងមន្ត្រីគណបក្សនៅតាមឃុំ /សង្កាត់នៅទូទាំងខេតតផងដែរ ។

ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្ត សម្តេចកិត្តសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ចុះជួយមូលដ្ឋានបានល្អប្រសើរ លើគ្រប់វិសយ័ ទាំងការងារសន្តិសុខ និងជីវភាព របស់ពលរដ្ឋនៅគ្រប់មូលដ្ឋាន ។

ទាក់ទងទៅនឹងទិសដៅខាងមុខសម្ដេចប្រធានក្រុមការងារចុះជួយខេត្ត ក៏បានណែនាំដល់មន្ត្រីគណបក្សគ្រប់ឋានានុក្រមបន្តដឹកនាំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសចូលរួមធ្វើការទប់ស្អាត់បន្តបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online ខណះដែល ក្រុមប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online បានបំបែកខ្លួនទៅប្រកបរបរជាក្រុមតូចៗទៅតាមមូលដ្ឋាន។

ទាក់ទងទៅនិងទិសដៅឆ្ពោះកាន់ការបោះឆ្នោត សម្តេច ក៏បានណែនាំ ដល់មន្ត្រីបក្សត្រូវចុះអោយដល់មូលដ្ឋានដើម្បីស្វែងយល់ធ្វើការត្រួតពិនិត្យ លើអត្តសញ្ញ្ញាណបណ្ណ័សញ្ជាតិខ្មែរ និងណែនាំពួកគាត់ទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងរួមដោះស្រាយសេវាតម្រូវការ សេវាបំរើ ពិសេសជីវភាព ជូនពលរដ្ឋទៅតាមលទ្ធភាព ដែលអាចធ្វើបាន៕ ដោយ ៖ ភា សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia