ព័ត៌មាន
សម្តេចតេជោ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ថៃ និងបញ្ជាក់ជាថ្មីថាជម្រើសកម្ពុជាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មិនមែនប្រើកម្លាំងទេ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃដែលបានដកស្រង់ប្រសាសន៍សម្ដេចខុសពីការពិតពាក់ព័ន្ធនឹងការប្រើស់ប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលពួកគេបានផ្សាយមិនពិតថា កម្ពុជាប្រើប្រាស់ទាំងមធ្យោបាយយោធា និងសន្ដិវិធីលើការដោះស្រាយ ប៉ុន្ដែជាប្រសាសន៍ពិតប្រាកដរបស់សម្ដេចតេជោ និងជំហររបស់កម្ពុជា គឺជ្រើសរើសយកតែដំណោះស្រាយសន្តិវិធីស្របតាមយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ។

តាមរយៈ សារពិសេសពីខេត្តសៀមរាប ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារទៅអ្នកសារព័ត៌មានថៃ និងចោទសួរថា ហេតុអ្វីបានជាសារព័ត៌មានថៃ ផ្សព្វផ្សាយនូវអ្វីដែលជាការមិនពិត? ខណៈដែលការមិនពិតនេះ គឺមានប្រសាសន៍របស់សម្ដេចទាំងខ្លឹមសារនៅក្នុងវីដេអូទាំងស្រុងទៅទៀត ដែលព័ត៌មានក្លែងក្លាយនោះបានបង្កើតឱ្យមានការភ័ន្តច្រឡំទៅដល់លោកនាយករដ្ឋមន្រ្ដីថៃ អនុទីន ឆានវីរៈកុល តាំងតែពីនៅឯកិច្ចប្រជុំនៅប្រទេសវៀតណាមឯណោះ។
សម្ដេចតេជោ បានផ្ដាំផ្ញើទៅអ្នកកាសែតថៃទាំងឡាយត្រូវមើលឱ្យច្បាស់ ពីព្រោះការផ្សាយព័ត៌មានមិនពិតរបស់ពួកគេ បានបង្កើតនូវការភ័ន្តច្រឡំដ៏ធំមួយដែលមិនគួរឱ្យកើតមានតាមរយៈអ្នកសារព័ត៌មានទេ។ សម្ដេចតេជោ បានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនា ម្សិលមិញ សម្ដេចបានលើកឡើងពិតប្រាកដអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធា និងម្ខាងទៀតដំណោះស្រាយសន្ដិវិធី។ ពេលនោះសម្ដេចបានសួរទៅប្រជាពលរដ្ឋថា តើចង់ដោះស្រាយដោយដំណោះស្រាយយោធាទេ? ព្រោះជម្រើសរបស់យើងវាមានតែពីរទេ មួយយើងត្រូវដណ្ដើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធា ឬមួយយើងត្រូវដណ្ដើមមកវិញតាមមធ្យោបាយសន្ដិវិធី? សម្ដេចតេជោបញ្ជាក់ថា ពេលនោះប្រជាពលរដ្ឋរបស់កម្ពុជាបានលើកដៃគ្រប់ៗគ្នា គឺមិនចង់បានយោធាទេ។
សម្ដេចតេជោបានថ្លែងថា «អីចឹងទេ ខ្ញុំសូមអំពាវនាវឱ្យក្បាលម៉ាស៊ីនថា កែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយ យកពាក្យពេជន៍ខ្ញុំទៅនិយាយឱ្យច្បាស់ ហើយខ្ញុំសង្ឃឹមថា អ្នកនយោបាយថៃមិនល្ងង់ដល់ថ្នាក់ជឿនូវព័ត៌មានភូតកុហក់ ដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេ។ អ្នកសារព័ត៌មានប្រទេសថៃ ក៏មានអ្នកចេះខ្មែរដែរ អីចឹងឱ្យគេបកប្រែទៅ តើមានសម្ដីណាមួយដែលខ្ញុំនិយាយថា ប្រើទាំងមធ្យោបាយសន្ដិវិធី និងប្រើទាំងកម្លាំងប្រដាប់អាវុធ ខ្ញុំអត់និយាយមួយម៉ាត់ទេ។ ផ្ទុយទៅវិញ ខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ត្រឡប់មកវិញ ហើយខ្ញុំទុកឱ្យបក្សប្រឆាំងនៅកម្ពុជា ដាក់ចេញនូវគោលនយោបាយ ប្រកួតប្រជែងគោលនយោបាយអំពីបញ្ហា ដំណោះស្រាយព្រំដែនរវាងកម្ពុជា និងថៃ»។
ក្នុងឱកាសនោះ សម្ដេចតេជោ បានបញ្ជាក់ថា អីឡូវនេះ ទាំងភាគីកម្ពុជា និងភាគីថៃ វិលវល់ជាមួយនឹងព័ត៌មានក្លែងក្លាយ ជួនកាលកម្ពុជាក៏ទទួលព័ត៌មានខុសអំពីគេបញ្ចេញព័ត៌មានក្លែងក្លាយ ជួនកាលខាងថៃយល់ខុស អំពីការដែលគេបញ្ចេញព័ត៌មានក្លែងក្លាយ ដូច្នេះព័ត៌មាននេះគួរតែត្រូវស្វែងរកនូវព័ត៌មានពិតមួយដើម្បីបង្កើតនូវទំនុកចិត្ត ហើយចៀសវាងការភ័ន្តច្រឡំ ខណៈការភ័ន្តច្រឡំគឺគ្រោះថ្នាក់ណាស់៕


-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា