ព័ត៌មាន
អាជ្ញាធររាជធានីបន្តការងារស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងក្នុងខណ្ឌចំនួន ៥ ត្រៀមរំដោះជំនន់ទឹកភ្លៀង
ក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រ ពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងកសាងស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ នៅជាយរាជធានីភ្នំពេញបានរួចរាល់ ហើយបានបន្តការងារស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងជាច្រើនខ្សែទៀត នៅក្នុងមូលដ្ឋានខណ្ឌចំនួន៥ នៅកណ្តាលរាជធានីភ្នំពេញ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានចុះស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយប្រើប្រាស់រថយន្តចំនួន១២គ្រឿង។
លោក ឯក ឃុនដឿន បានឱ្យដឹងថា តាមការណែនាំពីឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចមុនរដូវភ្លៀងធ្លាក់មកដល់ ដោយចាប់ផ្តើមពីខណ្ឌដញនពេញមុនគេ។
ចំពោះខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ រួមមាន ផ្លូវលេខ២៤០ សងខាងផ្លូវប្រវែង ១,៧៦០ម៉ែត្រ។ ផ្លូវលេខ៤៧ សងខាងផ្លូវ ប្រវែង២,០៣០ម៉ែត្រ។ ផ្លូវលេខ១៥៤ សងខាងផ្លូវប្រវែង ២,៥៦១ម៉ែត្រ។ ផ្លូវលេខ៩០ សងខាងផ្លូវប្រវែង១,៦៩៦ម៉ែត្រ។ ផ្លូវលេខ៦៣ ប្រវែង៥៦០ម៉ែត្រ។ ផ្លូវលេខ១៧៨ សងខាងផ្លូវប្រវែង១,៣១០ម៉ែត្រ។ ផ្លូវលេខ៨៨ ប្រវែង៦៨៩ម៉ែត្រ។ ផ្លូវលេខ១៤៨ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ។ ផ្លូវលេខ១៤៤ សងខាងផ្លូវប្រវែង៦០០ម៉ែត្រ និងទរទឹកភ្លៀងនៅជ្រុងខាងជើងនិងខាងលិចផ្សារកណ្តាល ប្រវែង៣០២ម៉ែត្រ។ ក្រោយបញ្ចប់ការងារនៅខណ្ឌដូនពេញហើយ នឹងបន្តទៅខណ្ឌ៤ទៀត។
ក្នុងឱកាសនោះដែរ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕ អត្ថបទ៖ តារាវុទ្ធី










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣