ព័ត៌មាន
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើវិស័យអាទិភាពជាច្រើន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ ហិរញ្ញប្បទានសហប្រតិបត្តិការ រួមចំណែកដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើន រួមជាមួយ ទំហំរំហូរវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្មជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅចុងសប្តាហ៍កន្លង មកនេះ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ZHONG Jie, អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការងារ និងទទួល ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិត ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងសកម្ម ជំរុញ កិច្ចសហប្រតិបត្តិការទេ្វភាគីកម្ពុជា-ចិន ទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើននាពេលកន្លងមក។ កម្ពុជា-ចិន, ក្នុងនាមភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប បានពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ក្នុងអំឡុងពេលដែល កម្ពុជាជួបប្រទះនូវវិបត្តិនានា ចាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតដល់វិបត្តិនាពេលថ្មីៗនេះជាបន្តបន្ទាប់ រដ្ឋាភិបាល ចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ បានបន្តជួយជ្រោមជ្រែងតាមរយ:ជំនួយមនុស្សធម៌បន្ទាន់ក៏ដូចជា៖ ការចូលរួមចំណែក ដល់ការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធារាសាស្រ្ត, ផ្លូវជនបទ, ទឹកស្អាត, ថាមពល, សុខាភិបាល, អប់រំ, និងការអភិវឌ្ឍធនធានមនុស្សជាដើម។ ចំណែកការធ្វើធុរកិច្ចនិងពាណិជ្ជកម្មមាន ទំហំរំហូរវិនិយោគ, ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិនក៏មានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកជំទាវអគ្គទីប្រឹក្សា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ទាំងក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងក្នុងក្របខណ្ឌពហុភាគីរួមមាន៖ ក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែខ្លាំងក្លា និងតាមរយ:ទំនាក់ទំនងនេះ បានធ្វើឱ្យការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រេចបានលទ្ធផលជាផ្លែផ្កាជាច្រើន។ លោកជំទាវអគ្គទីប្រឹក្សា ក៏បានសម្តែងនូវការត្រេកអរផងដែរ ដែល ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា លោកជំទាវបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនរួមមាន មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវ៉ាត ក្រុងទី៣), គម្រោងសាងសង់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះជំហានទី២ ជាដើម។

ឯកឧត្តម XUE Dong អគ្គទីប្រឹក្សាថ្មី ឯកឧត្តមមានការត្រេកអរ ចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជា និង សន្យាថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនៅប្រទេសកម្ពុជា ឯកឧត្តមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន និង ក្នុងនាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣