ព័ត៌មាន
យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង
កំពង់ឆ្នាំង៖ គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយសមាគមបណ្ណាល័យគំនិត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ទៅកាន់ដែនដីអាណាចក្រចេនឡា ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីយុវជន ព្រះសង្ឃ និងសមាជិកសមាគមជាច្រើនរូប។
លោក កែវ ពិសិដ្ឋ សមាជិកគណ:កម្មាការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានថ្លែងថា៖ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យដែនដីអាណាចក្រចេនឡា និងតំបន់ទេសចរណ៍ភ្នំនាងកង្រី កាន់តែមានភាពល្បីល្បាញ និងត្រូវបានសាធារណជនស្គាល់កាន់តែទូលំទូលាយ ព្រមទាំងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រនៅក្នុងស្រុកកំពង់លែង។ ក្រៅពីសកម្មភាពមនុស្សធម៌ កម្មវិធីនេះក៏បានផ្តោតលើការអប់រំយុវជនតាមគោលការណ៍ព្រះពុទ្ធសាសនា ដោយជំរុញឱ្យយុវជនស្គាល់ពីគុណតម្លៃសីលធម៌ ប្រពៃណី និងវប្បធម៌ជាតិ។
ក្រុមការងារក៏បាននាំយកសម្ភារៈសិក្សា និងអំណោយមនុស្សធម៌ ចែកជូនដល់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន៣៤២ នាក់ ដើម្បីជួយលើកកម្ពស់វិស័យអប់រំនៅតាមសហគមន៍មូលដ្ឋាន និងបង្កើនទឹកចិត្តដល់អ្នកអប់រំ។ យុវជនដែលចូលរួម បានធ្វើទស្សនកិច្ចនៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ដែលត្រូវបានចាត់ទុកជាតំបន់ប្រវត្តិសាស្ត្រសំខាន់មួយ បង្ហាញពីការរស់នៅរបស់ដូនតាខ្មែរនាសម័យបុរេប្រវត្តិ។ ក្រុមការងារក៏បានទស្សនាតំបន់ទេសចរណ៍ធម្មជាតិទឹកជ្រោះអូដារ ប្រាសាទបុរាណចំនួន៦ និងតំបន់ច្រកបាក់ ដែលជាទីតាំងមានជាប់ទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្ត្រ និងវីរភាពរបស់បុព្វបុរសខ្មែរ។
តាមរយៈកម្មវិធីនេះ អ្នករៀបចំសង្ឃឹមថា នឹងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែបរបស់ស្រុកកំពង់លែង ឱ្យកាន់តែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត៕ ដោយ ៖ កាំង ហុងវាស្នា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣