ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការងារ៖កម្ពុជាមានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទចាប់ពីចុងឆ្នាំ២០២៧ខាងមុខ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យកម្ពុជាមានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មផ្នែកយានយន្តគ្រប់ប្រភេទទាំងស្រុងចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដើម្បីធ្វើយ៉ាងណា ធានាលើការផ្គត់ផ្គង់កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់ ស្របទៅតាមតម្រូវការជាក់ស្ដែង និងខ្សែសង្វាក់ផលិតកម្មក្នុងស្រុក។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា តាមរយៈការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា(ACE-C) ដោយបានសហការជាមួយវិទ្យាស្ថាន Bendigo Kangan Institute (BKI)នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុន RMA Cambodia បានបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញដល់ប្រជាជនកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកានិច និងជួសជុលដែលមានសមត្ថភាពខ្ពស់។
ឯកឧត្តមបន្តថា៖«តាមរយៈការដាក់ឱ្យដំណើរការមញ្ឍមណ្ឌលយានយន្តទាំងនេះ នឹងធ្វើឱ្យកម្ពុជាមានភាពម្ចាស់ការលើការបណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មកម្ពុជា ផ្នែកយានយន្តគ្រប់ប្រភេទទាំងស្រុងចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដែលនេះ គឺជាមោទនាភាពមួយរបស់កម្ពុជារបស់យើង ហើយក្រសួង នឹងខិតខំសហការជាមួយដៃគូ ហើយនឹងក្រុមហ៊ុនឯកជនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ធានាម្ចាស់ការ និងផ្គត់ផ្គង់កម្លាំងពលកម្ម ឱ្យស្របទៅតាមតម្រូវការជាក់ស្ដែង ខ្សែសង្វាក់ផលិតកម្មមួយ»។
លើសពីនេះ ក្នុងឆ្នាំ២០២៧ខាងមុខនេះ ក្រសួងការងារក៏ទទួលបានការគាំទ្រពីធនាគាអភិវឌ្ឍអាស៊ី ក្នុងការបំពាក់ឧបករណ៍ សម្ភារៈសិក្សានៅវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសខេត្តកំពង់ធំ ដើម្បីជំនាញមួយដែលពាក់ព័ន្ធផលិតកម្មផលិតផលស្វាយចន្ទី ដែលអាចបង្កើនតម្លៃបន្ថែមដល់ផលិតផលស្វាយចន្ទីនៅកម្ពុជា ដែលស្របទៅតាមការអភិវឌ្ឍ និងលើកកម្ពស់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣