ព័ត៌មាន
សម្ដេចធិបតី៖ កត្តាសន្ដិភាព ទើបកម្ពុជាអាចបើកទ្វារទទួលមិត្តអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ដោយសារកត្តាសុខសន្ដិភាពរបស់កម្ពុជានេះហើយ ទើបកម្ពុជាអាចបើកទ្វារទទួលមិត្តអន្តរជាតិមកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាព ជាមួយប្រជាជនកម្ពុជាតាមរយៈព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលោកនាពេលនេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការយាង និងអញ្ជើញចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅទឹកដីអង្គរ ខេត្តសៀមរាប ពីសំណាក់បណ្ដាមិត្តអន្តរជាតិមកបីបណ្ដាប្រទេសជាង ១១៦ នៅទូទាំងពិភពលោក។ សម្ដេចធិបតីបានថ្លែងថា ព្រះវត្តមាន និងវត្តមានដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលបានទទួលស្វាគមន៍ និងផ្ដល់បដិសណ្ឋារកិច្ចបង្ហាញនូវបេះដូងខ្មែរ ចំពោះមិត្តអន្តរជាតិរបស់យើងក្នុងមហាព្រឹត្តិការណ៍ដ៏ធំធេងនេះ។
សម្ដេចធិបតី បានថ្លែងថា នៅលើទឹកដីដ៏ពិសិដ្ឋនៅលើទឹកដីសៀមរាបអង្គរ កម្ពុជាមានកិត្តិយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា អំពីស្ថានភាពពិតរបស់កម្ពុជា ដែលសម្ដេចជឿថា មិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជាពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តអន្តរជាតិ បានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តបានឮ និងបានអានតាមរយៈបណ្ដាញផ្សព្វផ្សាយមួយចំនួន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា តាមរយៈការមកដល់ និងបានអញ្ជើញទស្សនាកម្ពុជាដោយផ្ទាល់ មិត្តអន្តរជាតិអាចជ្រួតជ្រាបអំពីសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាសផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖«ដោយសារសន្ដិភាពនេះហើយ ទើបកម្ពុជាអាច កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតឱកាសការងារ បង្កើតឱកាសសិក្សា លើកកម្ពស់សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តអន្តរជាតិមកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាព ជាមួយប្រជាជនកម្ពុជា»។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិ ថ្នាក់ដឹកនាំកាយឫទ្ធិនារី តំណាងយុវតី អ្នកគាំទ្រ និងបណ្តាដៃគូពាក់ព័ន្ធមកពីជុំវិញពិភពលោកជាង ១១៦ មកកាន់ខេត្តសៀមរាប ក្នុងឱកាសនៃ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts – WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្តង។ មហាសន្និបាតនេះប្រមូលផ្តុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្តាប្រទេស ជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោល នយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនា កាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី៕













-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ