ព័ត៌មាន
ឃាត់ខ្លួនជនបរទេស៦៣នាក់ ពាក់ព័ន្ធបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន ៦៣នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅក្នុងទីតាំងពីរកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលបីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ប្រតិបត្ដិការបង្ក្រាបធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងរបាយការណ៍របស់រដ្ឋបាលខេត្ត បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន២កន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេស៦៣នាក់ ស្រី២២នាក់ ២សញ្ជាតិ ថៃ៥១នាក់ស្រី២១នាក់ និងឥណ្ឌូនេស៊ី១២នាក់ស្រី១នាក់ ដូចខាងក្រោម:
+ទីតាំងទី១(លី ឡុង) អគារកម្ពស់៤ជាន់ ៤៣បន្ទប់ រកឃើញសម្ភារ:សង្ស័យមួយចំនួន បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញជនជាតិថៃចំនួន៥១នាក់ ស្រី២១នាក់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ៤៩នាក់ស្រី១៩នាក់ និងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង២នាក់ស្រី និងបិទទិតាំងជាបណ្ដោះអាសន្ន។
+ទីតាំងទី២(ធ ចាន់ធា)ផ្ទះកម្ពស់២ជាន់ ២៣បន្ទប់ រកឃើញសម្ភារ:សង្ស័យមួយចំនួន បានដកហូតរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញជនជាតិឥណ្ឌូនេស៊ី១២នាក់ស្រី១នាក់ បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត និងបិទទិតាំងជាបណ្ដោះអាសន្ន។







-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ