ព័ត៌មាន
ការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ ឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃនេះ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ បានអញ្ជីញជាអធិបតីនៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ “ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ឯម ពិសិដ្ឋ ប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ និងជាប្រធានលេខាធិការ បានធ្វើរបាយការណ៍ជូនអង្គពិធីថា ឆ្នាំ២០២៦ មានក្រុមភ្លេងកាយរឹទិ្ធចុះឈ្មោះចូលរួមប្រកួត ១៣រាជធានី-ខេត្ត និងបន្ទាប់ពីបានឆ្លងកាត់ការប្រកួតជម្រុះ ថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃផ្តល់ពិន្ទុ បានរកឃើញក្រុមភ្លេងកាយរឹទិ្ធ ៥ក្រុម ដើម្បីចូលរួមការប្រកួតផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីលេខ១ លេខ២ និងលេខ៣ នាព្រឹកនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ឆ្លើយតបតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង នៅក្នុង កិច្ចប្រជុំដំបូងគណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយបានលើក ឡើងអំពីការលើកកម្ពស់គុណភាពអប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋចាប់ពីថ្នាក់មត្តេយ្យ សិក្សាដល់មធ្យមសិក្សា។
ក្នុងន័យនេះ ការអប់រំកាយរឹទិ្ធកម្ម ពិតជាបានដើរតួនាទីយ៉ាងសំខាន់ដល់ការគាំទ្រវិស័យអប់រំ និងសកម្មភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា។ ការបង្កើតក្រុមភ្លេងកាយរឹទិ្ធ បានជួយបង្កើតបរិយាកាសសិក្សាប្រកបដោយវិន័យ សកម្មភាពរស់រវើក និងការច្នៃប្រឌិត។ ក្រុមភ្លេងកាយរឹទិ្ធ មានអត្ថន័យលើសពីសិល្បៈតន្រ្តី ដែលជាវិធីសាស្រ្តអប់រំមួយដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ ការងារជាក្រុម ការគោរពវិន័យ ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំ។
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតក្រុមភ្លេងកាយរឹទ្ធិកម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ មានក្រុមភ្លេងចំនួន៦រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ៕ អត្ថបទ៖ទូច សោភ័ណ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣