ព័ត៌មាន
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេសធ្វើទស្សនកិច្ចនៅកម្ពុជា
ការគាំទ្រពីស្ថានទូតចក្រភពអង់គ្លេស ឯកអគ្គរាជទូត Dominic Williams និងប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់អាជីវកម្មអង់គ្លេសដូចជាក្រុមហ៊ុនយូនីលឹវើ ដែលកំពុងមានប្រតិបត្តិការដោយមានទំនួលខុសត្រូវនៅប្រទេសកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស យូនីលឹវើ កម្ពុជា មានមោទនភាពក្នុងការចូលរួមជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបង្កើតការងារ គាំទ្រសហគមន៍ និងផ្តល់ផលិតផលប្រកបដោយទំនុកចិត្តដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់កម្ពុជា។
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក៏បានក្លាយជាសមាជិក Sterling Member នៃ សភាពាណិជ្ជកម្មអង់គ្លេស BritCham Cambodia ដើម្បីពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនអង់គ្លេស និងស្ថានទូតចក្រភពអង់គ្លេស ក្នុងការបង្កើតឥទ្ធិពលដ៏មានន័យរួមគ្នា។
លោក លី សុធូ អគ្គនាយក ក្រុមហ៊ុន យូនីលឹវើ កម្ពុជានិងឡាវ មានកិត្តិយសក្នុងការទទួលវិញ្ញាបនបត្រសមាជិកភាពពីលោក Matt Western MP ប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលដែលលោកបានទស្សនកិច្ចមកកាន់ការិយាល័យរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា។
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Unilever ចក្រភពអង់គ្លេស បានក្លាយជាផ្នែកសំខាន់នៃគ្រួសារកម្ពុជា អស់រយៈពេលជាង 22 ឆ្នាំ ដោយផ្តល់ផលិតផលដែលមានគុណភាព សុវត្ថិភាព និងស្តង់ដារអន្តរជាតិ ជាមួយនឹងម៉ាកសកលជាង 20 ដូចជា Comfort, Sunsilk, Clear, Viso Pises, Sunlight, Knorr និង Wall’s។ តាមរយៈប្រតិ្តបត្តិការអាជីវកម្ម យើងបានបង្កើតការងារជាង 4,000 កន្លែង និង ទទួលស្គាល់ថាជាអ្នកបង់ពន្ធខ្ពស់លំដាប់ទី14 ក្នុងឆ្នាំ 2025ពីរដ្ឋាភិបាលកម្ពុជា។
ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បន្តប្តេជ្ញាចិត្តឈរជាមួយសហគមន៍កម្ពុជា និងបង្កើតឥទ្ធិពលវិជ្ជមានដ៏មានន័យតាមរយៈប្រតិបត្តិការរបស់យើង។ ដល់ពេលនេះ យើងបានគាំទ្រជួយដល់គ្រួសារជាង ១៣០០០ ដែលបានរងផលប៉ះពាល់ដោយសារការប៉ះទង្គិចតាមព្រំដែន៕












-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣