ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានប្រកាសបើកកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាផ្លូវការជាមួយនឹងរង្វាន់ដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រមាណជាង ១៦០,០០០ដុល្លារ ។
កម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរង្វាន់ដ៏ធំអស្ចារ្យជាងគេនោះគឺ ខុនដូប្រភេទស្ទូឌីយ៉ូ ដែលបែរទៅរកទេសភាព
ទីក្រុង និងទន្លេមេគង្គ របស់គម្រោង Diamond Bay Garden។ អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ម៉ូតូ Vespa S 125cc ស៊េរីថ្មី ចំនួន ២រង្វាន់, ទូរស័ព្ទដៃ iPhone 17 Pro Max ដែលជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ ចំនួន៨រង្វាន់ ពីក្រុមហ៊ុន Smart Axiata រួមទាំងសំបុត្រយន្តហោះទៅ-មក ទៅកាន់គោលដៅពេញនិយមជាច្រើនដូចជា ទីក្រុងគូឡាឡាំពួរ ទីក្រុងសេអ៊ូល ទីក្រុងតូក្យូ និងទីក្រុងស៊ីដនី ផងដែរ។ រង្វាន់ផ្សេងៗទៀតរួមមាន ការឈ្នះកញ្ចប់ស្នាក់នៅពីសណ្ឋាគារ Somerset Norodom and Citadines Flatiron Phnom Penh ចំនួន១យប់ ព្រមទាំងគូប៉ុងភេសជ្ជៈឥតគិតថ្លៃពីហាង Tube Coffee ទៀតផង។
កម្មវិធីដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីដៃគូយុទ្ធសាស្រ្ត ដែលឈានមុខក្នុងវិស័យអចលនទ្រព្យ បច្ចេកវិទ្យា និងបដិសណ្ឋារកិច្ច ព្រមទាំងមានការចូលរួមពីសំណាក់ដៃគូកិត្តិយសដែលមានដូចជា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ ធនាគារ ABA និងរោងភាពយន្ត លេជេន។
អ្នកដំណើរដែលធ្វើដំណើរជាមួយ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៧ នឹងត្រូវបានបញ្ចូលឈ្មោះចូលរួមចាប់រង្វាន់ដោយស្វ័យប្រវត្តិ។
ការធ្វើដំណើរមួយជើង (One-way) នឹងទទួលបានឱកាសឈ្នះ ១ដង ខណៈដែលការធ្វើដំណើរទៅ-មក (Round-trip) នឹងទទួលបានឱកាសឈ្នះចំនួន ២ដង សម្រាប់គ្រប់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន អាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា។
ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់តែពិសេស ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា ក៏មាន ការផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៣,៣៣៣ សំបុត្រ (តម្លៃសំបុត្រគោល 0 ដុល្លារ ដោយមិនរួមបញ្ចូលពន្ធអាកាសយានដ្ឋាន និងថ្លៃផ្សេងៗទៀត) ** សម្រាប់ជើងហោះហើរទៅ-មក នៅក្នុងបណ្តាញហោះហើររបស់យើង ទៅកាន់គោលដៅសំខាន់ៗជាច្រើន រួមទាំងទីក្រុងគូឡាឡាំពួរផងដែរ។ សំបុត្រយន្តហោះឥតគិតថ្លៃ ដែលមានចំនួនកំណត់នេះ នឹងត្រូវប្រកាសដាក់ជាផ្លូវការ តាមរយៈកម្មវិធី AirAsia MOVE App និង គេហទំព័រ airasia.com។
ក្នុងឱកាសនេះដែរ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា៖«នេះគឺជាសមិទ្ធផលដ៏មានអត្ថន័យ និងមោទនភាពបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ របស់យើងខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកដំណើរទាំងអស់ ដែលបានជ្រើសរើស ធ្វើដំណើរ និងផ្តល់ទំនុកចិត្តលើសេវាកម្មរបស់យើងខ្ញុំអស់រយៈពេលបីឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀតពិធីអបអរសាទរនេះមិនអាចប្រព្រឹត្តទៅបាននោះទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់ដៃគូសហការទាំងអស់ ដែលបានជួយគាំទ្រនាពេលកន្លងមក ខ្ញុំសូមអរគុណចំពោះទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នារបស់យើងដើម្បីឆ្ពោះទៅរកឧត្តមភាព។ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នឹងបន្តពង្រឹងសក្តានុពលនៃការអភិវឌ្ឍខ្លួនឱ្យកាន់តែរឹងមាំ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏
ប្រសើរសម្រាប់អ្នកដំណើរទាំងអស់។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់បន្តធ្វើដំណើរជាមួយក្រុមហ៊ុន
អាកាសចរណ៍យើងខ្ញុំ និងចាត់ទុកក្រុមហ៊ុនអាកាសចរណ៍នេះ គឺជាជម្រើសទីមួយរបស់លោកអ្នក។ រាល់ការហោះហើរជាមួយយើងខ្ញុំ មិនត្រឹមតែផ្តល់ភាពងាយស្រួល និងតម្លៃសមរម្យប៉ុណ្ណោះទេប៉ុន្តែថែម ទាំងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនទៀតផង»។
ដើម្បីមានឱកាសឈ្នះសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៣,៣៣៣ នេះ អ្នកដំណើរទាំងអស់អាចធ្វើការកក់សំបុត្របានចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។ លើសពីនេះ អ្នកដំណើរក៏អាចទទួលបាន ការបញ្ចុះតម្លៃ ៣០% ទៅលើកញ្ចប់ Value Pack និងមុខងារ Pick-A-Seat (សម្រាប់កៅអីប្រភេទ Standard Seat តែប៉ុណ្ណោះ) ដែលផ្តល់ភាពងាយស្រួលក្នុងការរៀបចំផែនការសម្រាប់ថ្ងៃឈប់សម្រាក ទៅលេងស្រុកកំណើត ឬការធ្វើដំណើរកម្សាន្ត ផ្សេងៗ។
សូមជម្រាបថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ ឆ្នាំ “Cheers to 3 Years” របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៧ ហើយការប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវធ្វើឡើងតាមរយៈគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា។
សម្រាប់ការកក់សំបុត្រ សូមចូលទៅកាន់គេហទំព័រ airasia.com ឬកម្មវិធី AirAsia MOVE App ដើម្បីរៀបចំ ដំណើរកម្សាន្តរបស់លោកអ្នក ជាមួយតម្លៃសមរម្យ និងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
-
ព័ត៌មាន3 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកកម្ពុជាវិញក្រោយបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេលបីថ្ងៃ
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី