ព័ត៌មាន
កូនក្តាមសេះជាង ៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅខេត្តកំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនសហគមន៍នេសាទ
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាមសេះចំនួនជាង ៨សែនក្បាល» ចូលទៅក្នុងតំបន់សមុទ្រ នៃសហគមន៍នេសាទចំនួន៥ នៅខេត្តកំពតមានដូចជា៖ សហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ទទឹងថ្ងៃ ចង្ហោន និងសហគមន៍នេសាទកែបថ្មី។
ពិធីលែងកូនក្តាមនោះ មានការចូលរួមពីលោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ លោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោក យន់ ដារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ខណ្ឌជលផលខេត្ត អាជ្ញាធរមូលដ្ឋាននិងបងប្អូនសហគមន៍នេសាទ។
នាឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានគូសបញ្ជាក់ថា កូនក្តាមសេះចំនួនជាង៨សែនក្បាល ដែលបានលែងចូលក្នុងសមុទ្រនេះ គឺមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មសមុទ្រ (MARDec) បានថែបំប៉នបន្ទាប់ពីភ្ញាស់ពីពងក្តាមធម្មជាតិ។ ការលែងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលនៅក្នុងធម្មជាតិ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ បងប្អូនសហគមន៍នេសាទ ដែលរស់នៅអាស្រ័យផលពីការនេសាទនៅតាមតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែមាននិរន្តរភាពសេដ្ឋកិច្ចក្នុងគ្រួសារ។
ជាចុងបញ្ចប់ ឯកឧត្តម ឃុន សាវឿន បានថ្លែងអំណរគុណចំពោះអង្គការដៃគូ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការ និងរួមគ្នាជាមួយអគ្គនាយកដ្ឋានជលផល ក្នុងការគាំទ្រយ៉ាងសកម្មសម្រាប់សកម្មភាពអភិវឌ្ឍន៍ជលផលសមុទ្រ។ ឯកឧត្តមបានអំពាវនាវ ដល់ប្រជានេសាទចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ជួយការពារ និងថែរក្សាធនធានជលផល តាមរយៈការប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ ទប់ស្កាត់ការនេសាទខុសច្បាប់ និងជួយការពារជម្រករបស់វារីសត្វ។ ក្នុងករណីនេសាទបានក្តាមពងក្រៅស្នូក សូមលែងចូលក្តាមនោះទៅក្នុងសមុទ្រវិញ ឬប្រគល់ជូនអាជ្ញាធរ សហគមន៍នេសាទដែលនៅជិតបំផុត។
សូមបញ្ជាក់ថា គម្រោងCamAdapt នេះត្រូវបានអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាមួយនឹងការគាំទ្របច្ចេកទេសពី អង្គការFAO និងថវិកាពីមូលនិធិបរិស្ថានសកល (GEF) Global Environment Facility (GEF) CamAdapt ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣