ព័ត៌មាន
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
កំពត៖ អាជ្ញាធរស្រុកឈូក ខេត្តកំពត រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួន៤កន្លែងនៅផ្សារឈូក និងរកឃើញទំនិញមួយចំនួនទើបនាំចូលពីប្រទេសថៃ។ ក្រុមការងារបានណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករឱ្យបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះ ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។
អនុវត្តតាមការចង្អុលការណ៍របស់ឯកឧត្តមអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងសមត្ថកិច្ចចម្រុះស្រុកឈូក ដឹកនាំដោយលោក សៅ មឿន អភិបាលស្រុកឈូក បានចុះត្រួតពិនិត្យទីតាំងស្តុកទំនិញចំនួន៤កន្លែង ស្ថិតនៅផ្សារឈូក ភូមិសត្វពង ឃុំសត្វពង។
ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនមុខ ក្នុងនោះមានស្ករស ចំនួន២៩បាវ និងប៊ីចេង ចំនួន៣បាវ ដែលទើបនាំចូលពីប្រទេសថៃ។
បន្ទាប់ពីការត្រួតពិនិត្យ មន្ត្រីជំនាញបានអប់រំ ណែនាំ និងតម្រូវឱ្យអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យាបញ្ឈប់ការទិញ លក់ និងចែកចាយទំនិញទាំងនោះបន្តទៀត ដោយបានលើកឡើងពីការចូលរួមគាំទ្រគោលនយោបាយជាតិ និងបង្ហាញមនសិការស្នេហាជាតិ ក្នុងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
អាជ្ញាធរក៏បានព្រមានថា ក្នុងករណីរកឃើញការល្មើសជាថ្មី នឹងចាត់វិធានការតឹងរ៉ឹង ដោយដកហូតទំនិញ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ប្រតិបត្តិការនេះមានការចូលរួមពីសាខាគយ និងរដ្ឋាករខេត្តកំពត មន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្ត ព្រមទាំងកងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងការត្រួតពិនិត្យប្រភពទំនិញ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព៕







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣