ព័ត៌មាន
ការកែទម្រង់ច្រកទ្វារព្រំដែនអន្តរជាតិជួយសម្រួលដំណើរចូលកម្ពុជារបស់វិនិយោគិន និងទេសចរបរទេស
ការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យអ្នកដំណើរចេញចូលកម្ពុជា នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសច្រកទ្វារនៅតាមអាកាសយានដ្ឋានអន្តរជាតិ គឺបានលុបបំបាត់នូវភាពស្មុគស្មាញក្នុងការបំពេញឯកសារឆ្លងដែន និងបានជួយសម្រួលច្រើនដល់វិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិធ្វើដំណើរចេញចូលកម្ពុជា។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងឱកាសបិទសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងគោលនយោបាយជាតិលើវិស័យទេសចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា នេះ បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ពិសេសតាមអាកាសយានដ្ឋានអន្តរជាតិនានានៅកម្ពុជា គឺបានប្រើប្រាស់ប្រព័ន្ធ e-gate ឬsmart gate សម្រាប់ត្រួតពិនិត្យអ្នកដំណើរចេញចូលកម្ពុជា ដែលប្រព័ន្ធនេះ គឺបានលុបបំបាត់អស់នូវការបំពេញឯកសារឆ្លងដែននៅលើក្រដាស និងបានកាត់បន្ថយអស់នូវភាពលំបាក និងផ្តល់ភាពងាយស្រួលខ្លាំង ដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិ ធ្វើដំណើរចូលមកកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា កាលពីមុន គ្រប់ភ្ញៀវទេសចរអន្តរជាតិនានា ជាពិសេសភ្ញៀវទេសចរអន្តរជាតិដែលមិនចេះអក្សរ មិនចេះភាសាបរទេស គឺមានការពិបាកខ្លាំងក្នុងបំពេញឯកសារឆ្លងដែន នៅពេលធ្វើដំណើរមកដល់ច្រកទ្វារព្រំដែន ប៉ុន្តែចាប់ពីពេលនេះតទៅ គ្រប់ភ្ញៀវទេសចរអន្តរជាតិ គឺលែងមានការព្រួយបារម្ភក្នុងការបំពេញឯកសារទាំងនោះទៀតហើយ ហើយរំពឹងថា ការប្រើប្រាស់ប្រព័ន្ធស្មាតហ្កេតនេះ នឹងទាក់ទាញទេសចរអន្តរជាតិគ្រប់ជាតិសាសន៍មកទស្សនាកម្ពុជាកាន់តែច្រើន។
ឯកឧត្តមបានបន្តថា ការធ្វើទំនើបកម្មច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺជាផែ្នកមួយដ៏ធំ ក្នុងការសម្រេចគោលដៅការងារគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចការលើកកម្ពស់ ការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចល្អ ស្វាគមន៍ភ្ញៀវទេសចរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងការផ្តល់ភាពកក់ក្តៅ ភាពរួសរាយ និងបទពិសោធន៍ល្អ ក្នុងការធ្វើដំណើរ ពិសេសគឺការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាម្តងហើយម្តងទស្សនាកម្ពុជា៕អត្ថបទ៖ ស៊ុម សុខជា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣