ព័ត៌មាន
ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិបទដ្ឋានគត្តិយុត្តិពាក់ព័ន្ធដីធ្លីត្រូវបានផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិតបទដ្ឋានគតិយុត្តិ និងសម្រង់ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់និងការបែងចែកលើដីធ្លី ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានផ្សព្វផ្សាយជូនដល់មន្ត្រីនិងអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកបាកានចំនួន១៧០នាក់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុក។
លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានសម្តែងការស្វាគមន៍ដល់ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ដែលបានចុះមកផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកបាកាន ដើម្បីបានយល់ដឹង និងផ្សព្វផ្សាយបន្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកបានលើកឡើងថា បាកាន គឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង៧នៃខេត្តពោធិ៍សាត់ គឺជាស្រុកមួយមានអំណោយផលផ្នែកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងប្រជានេសាទ។ ក្នុងនាមអាជ្ញាធរស្រុក បានចាត់ទុកថា នេះគឺជាឱកាសមួយដ៏មានសារៈសំខាន់ណាស់ ដែលអាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធត្រូវតែខិតខំព្យាយាម និងយកចិត្តទុកដាក់នូវការធ្វើបទបង្ហាញពីសំណាក់ក្រុមការងារសម្រាប់យកទៅផ្សព្វផ្សាយ និងអនុវត្តឱ្យចំគោលដៅ ដើម្បីរួមចំណែកកាត់បន្ថយនូវរាល់វិវាទដីធ្លី និងបញ្ហាប្រឈមផ្សេងៗដែលតែងតែកើតមានកន្លងមក។
លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញនូវសមរភូមិ៩គឺ១-ការរៀបចំផ្ទះសម្បែងឱ្យបានរៀបរយ ២-កសាងនិងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ៣-បង្កើតនីវបរិយាកាសគ្មានវិវាទ ៤-រៀបចំដែនដីនិងនគរូបនីយកម្ម ៥-កិច្ចការលំនៅឋាន ៦-គោលនយោបាយសម្បទានដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ៧-ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ៨-ការងារកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិង៩-កម្ពុជារុងរឿង។
លោកប្រធានមន្ទីរ បានជម្រាបជូនថា ច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តិ និងសម្រង់ច្បាប់ស្តីការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកលើដីធ្លី ត្រូវបានមន្ទីរជំនាញធ្វើការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងធានាប្រសិទ្ធិភាពនិងចីរភាព។ លោកបានបញ្ជាក់ថា ដើម្បីឱ្យស្របតាមសក្តានុពលនៃធនធានដីនិងជម្រុញការអភិវឌ្ឍន៍ព្រមទាំងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួលនិងរហ័សទាន់ចិត្ត និងតាមវិធានការនៃគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយនោះ ក្រសួងតែងតែបានណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរដែលមានការពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយអំពីច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ព្រោះថានាពេលកន្លងមកនេះករណីសាងសង់សំណង់រឹងមួយចំនួនមិនទាន់យល់អំពីច្បាប់ បង្កការប៉ះពាល់ពេលវេលា និងខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ ដូច្នេះមុននឹងធ្វើការសាងសង់សំណង់អ្វីមួយត្រូវអនុវត្តទៅតាមច្បាប់ភូមិបាល ច្បាប់សំណង់ ព្រមទាំងអនុក្រឹត្យ ប្រកាសនិងសេចក្តីណែនាំ ដោយមិនអនុញ្ញាតិឱ្យមានសកម្មភាពខុសច្បាប់កើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតឡើយ៕ ដោយ ៖ ភារុន







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣