ព័ត៌មាន
សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ បង្កើតរ៉ូបូត ចងដែកដោយស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមកតាំងបង្ហាញនៅក្នុងកម្មវិធីទិវាអប់រំ TVET Day លើកទី៩
ភ្នំពេញ៖ យុវជន ហៀង សុគន្ធី ជានិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ នៅវិទ្យាស្ថានពហុបច្ចេកទេសព្រកុសុមៈ(PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកស្នាដៃដែលខ្លួនបានបង្កើតបន្ទាប់ពីការសិក្សាលើទ្រឹស្ថី និងការអនុវត្តន៍ផ្ទាល់នៅក្នុងសាលា មកដាក់តាំងបង្ហាញនៅក្នុងកម្មកវិធីទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ (TVET Day) លើកទី៩ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។
យុវជន ហៀង សុគន្ធី បានថ្លែងថា មេរៀនដែលបានសិក្សានៅក្នុងសាលាមានភាពទាន់សម័យ ជាពិសេសគឺការអនុវត្តន៍ផ្ទាល់តាមរយៈការធ្វើគម្រោងជាក់ស្ដែងបន្ថែមពីលើទ្រឹស្ដី។ យុវជនរូបនេះបន្តថា «ជាក់ស្ដែងយើងបានសិក្សាទៅលើទ្រឹស្ដី វាបានធ្វើឱ្យយើងយល់ដឹងខ្លះៗ បន្ទាប់មកយើងបានអនុវត្តជាមួយគម្រោងផ្ទាល់ដែលវាធ្វើឱ្យយើងយល់ដឹងកាន់តែច្បាស់រហូតដល់ពួកយើងអាចផលិតបានជាម៉ាស៊ីនដែលយើងហៅថា “រ៉ូបូតចងដែកដោយស្វ័យប្រវត្តិ”។
ជាមួយនឹងការដាក់តាំងបង្ហាញដោយក្ដីរំភើប យុវជនរូបនេះចំណាយពេលជិតមួយខែក្នុងការដំឡើងទាំងប្រព័ន្ធមេកានិច រូបរាងឌីហ្សាញ និងខួរក្បាលរបស់ម៉ាស៊ីនមួយនេះ ដោយសង្ឃឹមថាម៉ាស៊ីនដែលជាសមិទ្ធផលនៃស្នាដៃរបស់ខ្លួននឹងអាចជួយក្នុងវិស័យរោចក្រឧស្សាហកម្ម ឬជាអាជីវម្មផ្សេងៗឱ្យមានភាពទាន់សម័យ និងទំនើបក្នុងការលើកកម្ពស់វិស័យ TVET នៅកម្ពុជា។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តជំរុញទឹកចិត្តសិស្សនិស្សិត និងយុវជនទាំងអស់សូមយកចិត្តទុកដាក់ក្នុងការជ្រើសរើសជំនាញសិក្សា ដើម្បីចាប់យកអាជីពការងារនាពេលអនាគត ទទួលបានការបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ ចំណេញពេលវេលា ឆ្លើយតបតម្រូវការទីផ្សារការងារ ងាយស្រួលរកការងារធ្វើ និងប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ អាចរំដោះខ្លួន និងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ ៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣