ព័ត៌មាន
ទេសចរជាតិ-អន្ដរជាតិ៖ អាកាសយានដ្ឋានតេជោ ស័ក្ដិសមនឹងចំណាត់ថ្នាក់អាកាសយានថ្មីល្អលំដាប់ពិភពលោក
ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិ ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ពិតជាស័ក្កិសមនឹងចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានអន្ដរជាតិថ្មី ដ៏ស្រស់ស្អាត និងទំនើបស្ដង់ដារ លំដាប់ពិភពលោក។
ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅក្រៅប្រទេស បានប្រាប់ BTV នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះថា រាល់ពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) ពួកគេ មានអារម្មណ៍រំភើប និងមោទនភាពយ៉ាងខ្លាំងចំពោះអាកាសយានដ្ឋានដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ។ អ្វីដែលពួកគេ ពេញចិត្តបំផុត គឺរចនាបថខ្មែរ អង្គបដិមាដ៏ធំដែលប្រៀបបាន ជាការឱ្យពរជ័យដល់អ្នកដំណើរចេញចូលកម្ពុជា។ ហើយការទទួលបានចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានអន្ដរជាតិថ្មីល្អបំផុត និងស្រស់ស្អាតបំផុត លើពិភពលោក គឺពិតជាស័ក្ដិសមបំផុត។
ចំណែកភ្ញៀវទេសចរបរទេស មកពីប្រទេសបារាំង និងឥណ្ឌា ដែលធ្វើដំណើរមកលេងកម្ពុជា បានប្រាប់ថា ពួកគេស្រឡាញ់កម្ពុជា ពីព្រោះមានអារម្មណ៍ថា កក់ក្ដៅដូចជានៅប្រទេសរបស់ពួកគេ។ ហើយចំពោះបរិយាកាសនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ពួគគេពេញចិត្ត ពីព្រោះសេវាកម្មបម្រើអតិថិជនប្រកបដោយយកចិត្តទុកដាក់ខ្ពស់។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ត្រូវបាន Skytrax World Airport Awards ផ្ដល់ចំណាត់ថ្នាក់លេខ ៥ បន្ទាប់ពីប្រទេស ឥណ្ឌា អាមេរិក, ចិន និងជប៉ុន ដែលជាស្ថានីយអាកាស ថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) ដោយផ្អែកលើការវាយតម្លៃ ទៅលើវិសាលភាពពេញលេញ នៃបរិក្ខា, សេវាកម្មមានគុណភាព និងបទពិសោធន៍របស់អ្នកដំណើរ។ ហើយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានចាត់ថ្នាក់លេខ ៧ ជាអាកាសយានដ្ឋាន ដ៏ស្រស់ស្អាតបំផុតមួយ របស់ពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Prix Versailles 2026។ ចំណាត់ថ្នាក់នេះ ត្រូវបានផ្ដល់ជូនដោយផ្អែកលើ ស្ថាបត្យកម្មវិសេស ប្រកបដោយភាពច្នៃប្រឌិត ស្ដង់ដារទំនើប និងការរំលេចនូវវប្បធម៌របស់ខ្លួន បង្ហាញដល់អ្នកដំណើរឆ្លងកាត់កម្ពុជាតាមជើងអាកាស៕ អត្ថបទ៖ ស៊ីណា


















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣