ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បន្តរកឃើញករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា និងករណីគ្រឿងញៀន
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំង អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINES CAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយបានធ្វើការត្រួតពិនិត្យចំនួន ១២០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤០២នាក់ និងមានលិខិតឆ្លងដែនត្រឹមត្រូវ។
លោកស្រី ដោ សម្ផស្ស បានបន្តថា ក្នុងនោះដែរក្រុមការងារបានរកឃើញបទល្មើស១ករណី នៅជាន់ទី៨ បន្ទប់ A-៨ ក្នុងអគារ អិល បុរីកីឡា (ប៊ីអរខេអិល ប្រផឹធី មេនេម៉ិន) អគារលេខ ១០សេ ភូមិ៦ ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឃាត់ខ្លួនជនជាតិវៀតណាម ៦នាក់ (ស្រីម្នាក់) ព្រមទាំងសម្ភារៈមួយចំនួនដូចជា កុំព្យូទ័រ ALL I N ONE ចំនួន ៣គ្រឿង ដែលបានកាច់បំផ្លាញចោល ទូរស័ព្ទដៃចំនួន ៩គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន ៣គ្រឿ ង (បំរើការងារ)។ តាមការធ្វើកោសល្យវិច្ច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជាករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា នៅទីតាំងអគារអិលបុរីកីឡាដដែលនេះ ក្រុមការងារក៏បានត្រួតពិនិត្យរកឃើញនៅជាន់ទី១៥ បន្ទប់ A-១៥ មានជាប់ពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ២នាក់ ព្រមទាំងវត្ថុតាងរួមមាន ក្រាមសថ្លាចំនួន ២កញ្ចប់ធំ ម្សៅម៉ត់ពណ៌សចំនួន ៣កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន ១ដុំ ជញ្ជីងថ្លឹងចំនួន ១គ្រឿង ក្តារសម្រាប់ហិតថ្នាំញៀនចំនួន ១ ដែកកេសចំនួន៣គ្រឿង ម៉ាស៊ីនក្រឡុកចំនួន ៣គ្រឿង និងទូរស័ព្ទដៃចំនួន ៣គ្រឿង។ រីឯនៅជាន់ទី១១ បន្ទប់ I2-១១ បានរកឃើញករណីពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិជប៉ុនម្នាក់ ព្រមទាំងវត្ថុតាងរួមមាន កញ្ឆាក្រាមចំនួន ៤កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យជាគ្រឿងញៀនចំនួន ៣៨គ្រាប់ ក្រាមសថ្លាចំនួន ១កញ្ចប់ ជញ្ជីងថ្លឹង ០១គ្រឿង ក្រដាសសម្រាប់ខ្ចប់មូរកញ្ឆាជក់មួយចំនួន ដែកកេស ៣គ្រឿង ទូរស័ព្ទ ២គ្រឿង បារីស៊ីហ្គែរ ៣ដើម លុយដុល្លារចំនួន ៣០ដុល្លា ឧបករណ៍សម្រាប់កិនកញ្ឆា ២ លិខិតឆ្លងដែន ១ច្បាប់ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
លោកស្រី ដោ សម្ផស្ស បន្ថែមថា ដោយឡែកនៅបន្ទប់ជួល គ្មានលេខ ជាន់ទី២ និងជាន់ទី៣ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង និងនៅផ្ទះលេខ៦៧ ផ្លូវលេខ ៣០៩ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុមការងារបានឃាត់ខ្លួនជនជាតិខ្មែរ ៤នាក់ (ស្រីម្នាក់) ព្រមទាំងសម្ភារៈរួមមាន កុំព្យូរទ័រ All In One ១គ្រឿង Laptop ២គ្រឿង ម៉ូនីទ័រ ៣ គ្រឿង និងCPU ១គ្រឿង។ យោងតាមការកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថា ជាតម្រុយសង្ស័យពាក់ព័ន្ធផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់។ ក្រោយការត្រួតពិនិត្យ និងដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារបានសម្រេចប្រគល់ជនសង្ស័យ និងសម្ភារៈទាំងអស់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។ នៅថ្ងៃដដែល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៣ទីតាំង មនុស្សចំនួន ១១នាក់ គិតជាថវិកាសរុបបានចំនួន ៤៤.៤៨០.០០០រៀល (សែសិនបួនលានបួនសែនប្រាំបីម៉ឺនរៀល)៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣