ព័ត៌មាន
ក្រសួងបរិស្ថានគាំទ្រ និងជំរុញការ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»
ក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីដាំដើមឈើ នៅសងខាងផ្លូវជាតិលេខ៥៥ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» នៅខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសិស្សនុសិស្ស យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមជំរុញ សកម្មភាពដើម្បីភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកទស្សនទាន «មានបរិស្ថាន មានជីវិត» ដែលលើកឡើងរំលឹកពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងសុខភាពបរិស្ថាន និងភាពគង់វង្សនៃជីវិតមនុស្សជាតិ។ យុទ្ធនាការដាំដើមឈើ នៅពេលនេះ ត្រូវបានឆ្លុះបញ្ចាំងពីចូលរួម ពីស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ឬបុគ្គលម្នាក់ៗ គិតគូរដល់បរិស្ថាន គឺស្មើនឹងការទទួលខុសត្រូវចំពោះសុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា កម្ពុជាត្រូវបានពិភពលោកវាយតម្លៃនិងផ្តល់ចំណាត់ថ្នាក់លេខ១ ជាប្រទេសមានបរិស្ថានធម្មជាតិ ល្អបំផុតនៅលើពិភពលោកនិងនៅក្នុងតំបន់ បន្ទាប់ពីមានការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់ប្រជាជន ដែលបានគិតគូរ ជាយុទ្ធសាស្រ្ត ក្នុងការការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិ។ ជាក់ស្តែង ក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដោយផ្តោតលើ ភាពស្អាត ដែលជំរុញសកម្មភាពបង្កើតបរិស្ថានស្អាតទាំងនៅលើមេឃ (ខ្យល់) លើដី និងក្នុងទឹក ដើម្បីការពារអាយុជីវិត និងបរិស្ថាន។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងគាំទ្រចំពោះការដាក់ចេញកម្មវិធីដាំដើមឈើ និងការប្តេជ្ញាចិត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានទាំអស់ ដែលបានកំពុងចូលរួមបង្កើនគម្របបៃតងនៅកម្ពុជា ដែលស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលក្រសួងបរិស្ថានបាន និងកំពិងជំរុញយ៉ាងសកម្មនូវចលនាដាំដើមឈើ និងការដាំស្តារព្រៃឈើ តាមរយៈយុទ្ធនាការ «ពន្លកបៃតង»។ ឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានបង្កើតថ្នាលបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានទូទាំងប្រទេស និងបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តត្បូងឃ្មុំ សៀមរាប មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដើម្បីបណ្តុះកូនឈើព្រៃ កូនត្នោត និងកូនឈើហូបផ្លែ សម្រាប់ចែកជូនសាធារណជនយកទៅដាំដោយឥតគិតថ្លៃ ដើម្បី បង្កើនគម្របបៃតង បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសកល និងបង្កើតសេដ្ឋកិច្ចសហគមន៍។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាននឹងបន្តពង្រឹង កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ អនុវត្តច្បាប់តឹងរឹងដើម្បីប្រសិទ្ធភាពនៃការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ពង្រីកគម្របបៃតង ដោយជំរុញបណ្តុះគំនិតបៃតង ធ្វើការបណ្តុះកូនឈើ់ និងជំរុញការដាំដើមឈើឱ្យបានច្រើន នៅទូទាំងប្រទេស ក្នុងនោះលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការអភិរក្សបរិស្ថាន បង្កើនគម្របបៃតងនៅកម្ពុជា។ លើសពីនេះ ការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាដំណោះស្រាយដ៏មានចីរភាពក្នុងការកាត់បន្ថយសម្ពាធ និងការទន្ទ្រានលើធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បាននិងកំពុង ជំរុញការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការរៀបចំតំបន់លំហែបៃតង ជួយឱ្យសហគមន៍ មានភាពជាម្ចាស់ចំពោះគម្រោង ទទួលបានចំណូលផ្ទាល់ពីការអភិរក្សទេសភាពធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានជំរុញចលនាដើម្បីភាពបៃតងនៅកម្ពុជា ដោយបានរៀបចំកម្មវិធីដាំដើមឈើ នៅសងខាងផ្លូវជាតិលេខ៥៥ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងក្រសួង ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវកិត្តិយស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តម ខូយ រីដា បានលើកឡើងថា ការដាំកូនឈើនៅថ្ងៃនេះ គឺការចូលរួមចំណែកដល់ការថែរក្សាបរិស្ថាន បង្កើនគម្របព្រៃឈើ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ អំពីតម្លៃនៃធនធានធម្មជាតិ។ កម្មវិធីដាំដើមឈើនិងការពារទប់ស្កាត់បទល្មើសព្រៃឈើ គឺជាអាទិភាពនៃផែនការសកម្មភាពដាក់ចេញជាបន្ត ដើម្បីជំរុញឱ្យខេត្តពោធិ៍សាត់ ក្លាយជាខេត្តបៃតង ស្អាត មានបរិស្ថានល្អ ថែមទៀត និងជាការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ