ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានអញ្ជើញចូលរួមវេទិកា «កម្ពុជាក្នុងបរិបទផ្លាស់ប្តូរ៖ ឱកាសថ្មីក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន» ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ភីអិលស៊ី សហការជាមួយផ្សារមូលបត្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិស័យឯកជនជាច្រើន សំដៅជំរុញការវិនិយោគ និងពង្រីកការអភិវឌ្ឍទីផ្សារមូលធនកម្ពុជា។
ថ្លែងក្នុងវេទិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងកម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគ ប្រកបដោយស្ថិរភាព តម្លាភាព និងអាចព្យាករបាន ដោយឈរលើមូលដ្ឋាន “ទំនុកចិត្ត សន្តិភាព និងនីតិរដ្ឋ”។
ឯកឧត្តមបានបន្តថា កម្ពុជាជាប្រទេសដែលគោរព និងការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដោយធានាបាននូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរយៈពេលវែង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់អ្នកវិនិយោគ ដែលរួមចំណែកក្នុងការបង្កើតការងារ លើកកម្ពស់ការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងថា កម្ពុជាតែងតែរក្សាពាក្យសន្យា និងការប្តេជ្ញាចិត្តចំពោះវិនិយោគិន ដោយបន្តបើកទ្វារស្វាគមន៍ដៃគូដែលមានចក្ខុវិស័យវែងឆ្ងាយ មកចូលរួមក្នុងការកសាងសករាជថ្មីនៃការអភិវឌ្ឍជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ភាពធន់ និងវិបុលភាពរួមសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រឹមតែស្វាគមន៍ការវិនិយោគក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏លើកទឹកចិត្តឱ្យសហគ្រាស និងវិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមកាន់តែសកម្មក្នុងទីផ្សារមូលធនកម្ពុជា ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការកសាងអនាគតរុងរឿងរបស់ប្រទេសជាតិ។












-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច