ព័ត៌មាន
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
ដោយអនុវត្តន៍តាមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដុលអធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមចុះបង្រ្កាបនៅចំណុចស្តារវីហ្កាស ចំនួន១៤១នាក់ មានជនជាតិចិន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងខ្មែរ។ ធ្វើតេស្តរកសារធាតុញៀន ធ្វើការអប់រំចំនួន ៥៩នាក់ កម្លាំងជំនាញបានធ្វើការស្នើសុំកសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖ ដោយមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ
បានធ្វើកាអប់រំមនុស្សប្រុស ស្រី ចំនួន៥៩នាក់/ស្រី២៤នាក់ អោយទៅលំនៅដ្ឋានវិញ។
សូមជម្រាបថា ជនសង្ស័យដែលឃាត់ខ្លួនមានជនជាតិ ចំនួន១០នាក់/ស្រី០៣នាក់ , ឥណ្ឌូនេស៊ី ចំនួន១៦នាក់/ស្រី០១នាក់ , ជនជាតិ វៀតណាមចំនួន០៣នាក់(ស្រី) , ជនជាតិ ថៃ ចំនួន០២នាក់(ស្រី)
, ជនជាតិខ្មែរ ចំនួន២៨នាក់/ស្រី១៥នាក់
បច្ចុប្បន្នក៖ម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿញ កសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ខាងលើទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣