ព័ត៌មាន
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
ត្បូងឃ្មុំ៖ ដើម្បីធានានិរន្តរភាពដំណើរការកសាងតំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជានេះ និងបន្តសម្រេចបានតាមចក្ខុវិស័យ ជាទិសដៅ ផែនការកម្មវិធីសកម្មភាពការងារ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញនូវការណែនាំមួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធសំដៅបន្ដអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រមួយនេះ ឲ្យសាកសមជាមួយការតស៊ូ លះបង់របស់សម្ដេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តដើម្បីស្វែងរកការរំដោះជាតិ។
ការណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) និងខួបលើកទី៤៨ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨-១២ ឧសភា ២០២៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ នៅតំបន់ប្រវត្តិសាស្ដ្រយោធា កោះថ្ម X-16។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់, នៅឆ្នាំ២០២៧ ដែលត្រូវនឹងខួបលើកទី៥០នោះ ក្រុមការងារនឹងគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ដូចនេះក្រុមការងារត្រូវគិតគូររៀបចំកិច្ចការងារផ្សេងពាក់ព័ន្ធការរៀបចំពិធីនេះដូចតទៅ៖
* បន្ដសាងសងអគារទទួលភ្ញៀវ អគារស្នាក់នៅ បំពាក់គ្រឿងសង្ហារឹម សាងសង់ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធនានាឲ្យរួចរាល់ក្នុងឆ្នាំ២០២៧ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយនឹងការរៀបចំពិធីប្រារព្ធខួបលើកទី៥០នេះ
* បន្ដយកចិត្តទុកដាក់គ្រប់គ្រងថែទាំ រក្សាសណ្ដាប់ធ្នាប់ អនាម័យ និងទទួលភ្ញៀវគណៈប្រតិភនានា ធ្វើមគ្គទេសក៏ អំពីសច្ចភាពប្រវត្តិសាស្ដ្រដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងបន្ដអប់រំផ្សព្វផ្សាយខ្លឹមសារអត្ថន័យ នៅតំបន់ប្រវត្តិសាស្ដ្រនេះឲ្យបានទូលំទូលាយ
* សិក្សារៀបចំបំផុសចលនាប្រឡងប្រណាំងបង្កើតស្នាដៃ ក្នុងចំណោមសិស្ស និស្សិត ដើម្បីឆ្ពោះទៅអបអរខួបលើកទី៥០ ឆ្នាំ២០២៧។
សម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវនាវដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់បន្ដចូលរួមគាំទ្រជាថវិកា ឧបករណ៍ មធ្យោបាយ សម្ភារ តាមលទ្ធភាពដើម្បីជួយគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោ កោះថ្ម X-16៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣