ព័ត៌មាន
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព”រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព” ជាកម្មវិធីរៀបចំឡើង ដែលមានការផ្សារភ្ជាប់គ្នា រវាងការរំលឹកគុណដល់ខួប ៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្ដេចតេជោ ហើយក៏ជាការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់។
“បរិច្ចាគឈាម ចងចាំវីរភាព” ជាកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងរយៈពេលពេញមួយថ្ងៃ ដោយចាប់ផ្ដើមនៅម៉ោង ៧.០០ព្រឹក រហូតដល់ម៉ោង ៥.០០ល្ងាច នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ នៅទីតាំង មជ្ឈមណ្ឌលពិពណ៍កោះពេជ្រ។
ការបរិច្ចាគឈាមនៅថ្ងៃនេះ មានការចូលរួមជាច្រើនពីសាធារណជន មានការចូលរួមពី យុវជន ស.ស.យ.ក កងកម្លាំង សិស្សនិស្សិត ក៏ដូចជាបុគ្គលិកវិស័យឯកជន និងស្ថាប័នរដ្ឋ។ ការបរិច្ចាគឈាមនៅថ្ងៃនេះ ក៏មានការចូលរួម ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមបរិច្ចាគឈាម ជាលលើកទី ១៧ របស់ ឯកឧត្តម ផងដែរ។
ការចូលរួមផ្ដល់ឈាមនៅថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថានេះជាការបរិច្ចាគឈាម ដែលបង្ហាញពីការរលឹកដឹងគុណ ដល់ខួប ៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្ដេចតេជោ ចាកចេញពីក្រុមគ្រួសារ ប្រពន្ធ កូន ដាក់ជីវិតជាដើមទុន ដើម្បីគោលដៅស្វែងរកជំនួយជួយសង្គ្រោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។ ការបរិច្ចាគឈាមនៅថ្ងៃនេះ ក៏ជាសកម្មភាពប្រពៃសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមគ្នាបរិច្ចាគឈាមជួយដល់ ប្រជាពលរដ្ឋដែលមានតម្រូវការឈានជាចាំបាច់ ក៏ដូចជាសម្រាប់ជួយដល់វីរកងទ័ពជួរមុខ។
ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ ម្នាក់ៗក៏បានបង្ហាញស្នាមញញឹម។ ម្នាក់ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងពេញចិត្តដែលខ្លួន បានបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់ ក្នុងការស្រោចស្រង់ចេញពីគ្រោះមរណៈ។
សម្រាប់ការរៀបចំឱ្យមានកម្មវិធីបរិច្ចាគឈាមនេះឡើង ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអរគុណមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមអ្នករៀបចំ ពិសេសសាធារណជន ដែលបានចូលរួមបរិច្ចាគទាំងអស់គ្នា។អត្ថបទ៖គឹមហុក














-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ