ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាតំបន់ក្បែរព្រំដែនខាងទិសបូពា៖ ក្នុងដំណើរសួរសុខទុក្ខដោយឥតជូនដំណឹងមុន នៅមណ្ឌលសុខភាពក្បាលត្រាច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋនាពេលកន្លងមក។
ទោះបីជាមណ្ឌលសុខភាពនេះមានប្រជាពលរដ្ឋមកប្រើប្រាស់សេវាក្នុងចំនួនមធ្យមក្តី នេះបង្ហាញថាបងប្អូនក្នុងមូលដ្ឋាននៅតែមានក្តីរំពឹង និងតម្រូវការចំពោះសេវាដែលមណ្ឌលសុខភាពផ្តល់ជូន។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើអាទិភាពនៃការដែលត្រូវខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំដល់បុគ្គលិកមណ្ឌលសុខភាពក្បាលត្រាច អំពីការបម្រើសេវាសុខាភិបាល ជូនដល់គ្រប់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ សំដៅសុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមធម៌ ឈរលើឥរិយាបថទន់ភ្លន់ គោរពពេលវេលាបំពេញការងារ និងវេនការងារប្រចាំការ ២៤ម៉ោង។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជំរុញឱ្យបុគ្គលិកសុខាភិបាល បង្កើនការយកចិត្តទុកដាក់ខ្ពស់លើ អនាម័យ បរិស្ថាន ការកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគត់មត់ ដែលជាព័ត៌មាន និងស្ថានភាពអ្នកជំងឺ ដើម្បីទទួលបាន និងបន្តរក្សារទំនុកចិត្ត និងភាពកក់ក្តៅពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវា។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹកបន្ថែម ដល់មណ្ឌលសុខភាព ត្រូវពិនិត្យនិងជំរុញការផ្តល់វ៉ាក់សាំងដល់កុមារ និងទារក ដែលជាការបង្កើនភាពស៊ាំក្នុងសហគមន៍ ដើម្បីធានាបាននូវការលើកកម្ពស់សុខុមាលសុខភាពប្រជាពលរដ្ឋ និងបង្កើតវប្បធម៌ការងារដែលផ្តោតលើប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។
ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺមានតម្លៃបំផុតចំពោះមណ្ឌលសុខភាព។ ប្រជាពលរដ្ឋនឹងជ្រើសរើសមកទទួលសេវា នៅពេលដែលពួកគាត់ទទួលបានការស្វាគមន៍ដោយភាពរួសរាយរាក់ទាក់ ការគោរព ការយកចិត្តទុកដាក់ និងសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ប្រសិនបើមានការប្តេជ្ញាចិត្តខ្ពស់ ការដឹកនាំល្អ និងសាមគ្គីភាពផ្ទៃក្នុង មណ្ឌលសុខភាពនេះអាចផ្លាស់ប្តូរ ទៅជាមណ្ឌលសុខភាពដែលមានគុណភាព មានប្រសិទ្ធភាព និងទទួលបានការគាំទ្រពីសហគមន៍កាន់តែច្រើននាពេលខាងមុខ៕ អត្ថបទ រដ្ឋា










-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត