ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធទិវាយោគៈអន្តរជាតិ ដើម្បីជំរុញសកម្មភាពកីឡា និងទរសចរណ៍
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិ រួមគ្នា ដើម្បីជំរុញសកម្មភាពកីឡា និងទេសចរណ៍។
នាឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាយោគៈអន្តរជាតិ ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាព ចំណីអាហារ ការចូលរួមទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ការទប់ស្កាត់និងបង្ក្រាប Game Online និងOnline Scams និងការផ្តល់សេវាសាធារណៈឱ្យបានល្អ តាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងនៅថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់។
លោក ហួត ហៃ បានគូសបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាពលរដ្ឋ ដែលជាធនធាន និងមូលធនមនុស្សដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូលសេដ្ឋកិច្ច លើកកម្ពស់កិត្តិយសជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្សព្វផ្សាយពីវប្បធម៌ រួមផ្សំនឹងសមិទ្ធផល នៃការរីកចម្រើនវិស័យទេសចរណ៍កន្លងទៅនេះ ជាមួយនឹងការព្យាករណ៍ពីការអភិវឌ្ឍនាពេលខាងមុខ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបម្រើដល់វិស័យទេសចរណ៍ ត្រូវបានកសាង និងមានគម្រោងកសាងឡើងបន្ថែមទៀត ឥតឈប់ឈរ នឹងប្រែក្លាយគោលដៅទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ ងាយស្រួល សុវត្ថិភាព និងបន្តក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល សម្រាប់ទេសចរណ៍ពិភពលោកនាពេលខាងមុខ។
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញលោក ហួត ហៃ បានគាំទ្រ និងចូលរួមជាមួយក្រសួងទេសចរណ៍ ដៃគូពាក់ព័ន្ធនូវការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពការងារសំខាន់ៗ ឆ្ពោះទៅសម្រេចបេសកកម្មរួមរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងរំលឹកថា នៅជុំវិញពិភពលោក មនុស្សកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់ថា យូហ្គា អាចធ្វើឱ្យសុខភាពទូទៅ និងគុណភាពជីវិតមានភាពប្រសើរឡើង។ យូហ្គា មានដើមកំណើតនៅប្រទេសឥណ្ឌា តាំងពីសម័យកាលបុរាណមកម៉្លេះ។ វាជាការហាត់ប្រាណមួយ ពង្រឹងរាងកាយ និងចិត្តរួមគ្នា និងផ្សារភ្ជាប់ភាពសុខដុមនៃជិវិតជាមួយធម្មជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ថ្លែងទៀតថា ប្រទេសកម្ពុជា បានប្រារព្ធទិវាយូហ្គាអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥មកម៉្លេះ។ ការប្រារព្ធពិធីទាំងនេះ បានជួយបង្កើនការយល់ដឹង និងចំណាប់អារម្មណ៍លើយូហ្គាទូទាំងប្រទេស៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣