ព័ត៌មាន
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងមហាជនដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ដើម្បីរួមសាមគ្គីគ្នាការពារ សមិទ្ធផល សង្គមជាតិ និងកសាងប្រទេស កម្ពុជា ដើម្បីឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ លើកឡើងនៅក្នុងមតិសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ ការគណបក្សឃុំឈូក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះថា នៅក្នុងដំណើរដ៏វែងឆ្ងាយ នៃការត្រួសត្រាយផ្លូវ ដើម្បីបុព្វហេតុជាតិ និងប្រជាជនអស់រយៈពេលជិត៧៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកជាច្រើនរាប់មិនអស់ ដោយមិនរត់ចោលប្រជាជន នឹងនៅរួមសុខរួមទុក្ខ និងតែងតែយកប្រជាជន ជាធំ។ ជាក់ស្តែងការសម្ភោធអគារ ទីស្នាក់ការគណបក្សថ្មីនេះ មិនត្រឹមតែជាប្រយោជន៍សម្រាប់បម្រើការងារនានានៅក្នុងបក្ស ប៉ុណ្ណោះទេ គឺបានបង្ហាញអំពីភាពរឹងមាំនៃគណបក្ស និងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងផងដែរ។
ក្នុងពិធីសំណេះសំណាលនោះដែរ, លោកជំទាវបណ្ឌិត បានលើកឡើងនូវប្រសាសន៍សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធ នឹងបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមាន កុំឱ្យរីករាលដាល និងមិនឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ និងកងទ័ពដ៏ក្លាហាន ក៏ដូចជាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាតាម រយៈលក្ខណៈការទូតនៅលើឆាកអន្តរជាតិ និងប្រកាន់ខ្ជាប់នូវការអនុវត្តតាមច្បាប់អន្តរជាតិ។ ទន្ទឹមនេះចំពោះការវិវត្តន៍ថ្មីៗផ្នែកព្រំដែន ទឹក និងតំបន់ទាមទារត្រួតស៊ីគ្នានៅឈូងសមុទ្រថៃក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពម៉ឺងម៉ាត់ របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានចាត់វិធានការតាមផ្លូវច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវ ដោយបានបញ្ជូនបញ្ហា នេះទៅកាន់យន្តការដោះស្រាយ ផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សេដ្ឋកិច្ចដ៏មហាសាលរបស់កម្ពុជា ដោយសន្តិវិធីនិងសេចក្តីថ្លៃថ្នូរបំផុត។
លោកជំទាវបណ្ឌិត បន្ថែមថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល “ស្ងាត់តែមិនស្ងៀម” នៅតែជាអភិក្រមដ៏មានប្រសិទ្ធភាព ក្នុង ការដោះស្រាយបញ្ហាប្រឈមនានាជាមួយប្រទេសជិតខាងដោយភាពអត់ធ្មត់។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។ មួយវិញទៀត សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពី Page ផ្លូវការ របស់សម្ដេចតេជោ សម្ដេចធិបតី និងក្រសួង ស្ថាប័នផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ជៀសវាងការចែកចាយបន្តនូវព័ត៌មានមិនពិត ធ្វើឱ្យមានការយល់ច្រឡំ។
ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សនោះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បាននាំ យកនូវអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូន សមាជិក-សមាជិកាគណបក្សប្រជាជនឃុំឈូកចំនួន៣៣៤នាក់រួមមាន៖ ឧបត្ថម្ភ គណបក្សឃុំឈូក ថវិកាចំនួន ២ លានរៀល, រដ្ឋបាលស្រុក-ឃុំ ចំនួន ២៤ រូប និងយុវជនគណបក្សឃុំ ៣០ រូប ម្នាក់ៗទទួលបាន សារុង ១ និងថវិកាចំនួន ៣ ម៉ឺនរៀល និងឧបត្ថម្ភសមាជិកបក្សចំនួន ២៨០ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកា ចំនួន ២ ម៉ឺនរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ