ព័ត៌មាន
សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
សហគ្រាសក្នុងស្រុកបានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការបង្ក្រាបការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែនគោករវាងកម្ពុជា-ថៃ ដោយចាត់ទុកថា វាជាជំហានសំខាន់ក្នុងការការពារទីផ្សារក្នុងស្រុក លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
សហគ្រាសក្នុងស្រុក បានលើកឡើងថា ការរឹតបន្តឹងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ គឺជាវិធានការចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្មដែលអនុវត្តតាមច្បាប់ និងអាជីវកម្មដែលលួចគេចវេះកាតព្វកិច្ចបង់ពន្ធ។
សហគ្រាសទាំងនោះ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយការចរាចរទំនិញខុសច្បាប់ ការពារផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់វិនិយោគិន និងរួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសេវាសាធារណៈ។ សហគ្រាសក្នុងស្រុកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយមានកិច្ចសហការជាមួយវិស័យឯកជន ដើម្បីទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចង្អុលបង្ហាញថា ការនាំទំនិញចូលពីប្រទេសថៃរាល់គ្រប់មុខទំនិញទាំងអស់នាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។
សម្តេចតេជោ បញ្ជាក់ទៀតថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា ដូច្នេះ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោក ហើយទំនិញចូលបាននោះឡើយ៕ អត្ថបទ៖ ធូ វិរៈ












-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ