ព័ត៌មាន
កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន គឺជាសសរស្តម្ភកែលម្អបរិយាកាសវិនិយោគ
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន គឺជាសសរស្តម្ភដ៏សំខាន់ សម្រាប់ ការធ្វើធុរកិច្ច និងការកែលម្អបរិយាកាសវិនិយោគ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅចុងសប្តាហ៍កន្លងមក នេះ បានជួបពិភាក្សាការងារជាមួយ លោក James P. Brew អ្នកជំនាញកម្រិតអន្តរជាតិ ពាក់ព័ន្ធនឹងយន្តការកិច្ចសន្ទនារវាងផ្នែករដ្ឋ និងវិស័យឯកជន។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ក៏ដូចជាស្វែងរកកាលានុវត្តភាព ថ្មីៗ ក្នុងការធ្វើឱ្យប្រសើរឡើង និងពង្រឹងយន្តការការងារនានា រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធ- ភាពខ្ពស់ ឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់វិនិយោគិន។
ការជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងផ្នែករដ្ឋ និងវិស័យឯកជន គឺជាសសរស្តម្ភដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) សំដៅជំរុញកំណើន សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទស្សនាទាន និងបទពិសោធន៍នានារបស់លោក James P. Brew ដែលបានចែករំលែក និងបានគូសបញ្ជាក់ថា មតិកែលម្អនិងធាតុចូលជាយុទ្ធសាស្ត្រទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ភាពជាដៃគូរវាងផ្នែករដ្ឋ និងវិស័យឯកជននៅកម្ពុជា ឱ្យឈានទៅដល់កម្រិតស្តង់ដារអន្តរជាតិ ដើម្បីប្រែក្លាយកម្ពុជា ទៅជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ និងមានភាពប្រកួតប្រជែងក្នុងតំបន់៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣