ព័ត៌មាន
តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញចំនួន៣រូប កាលពី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គ្រាប់ឱ្យឃុំខ្លូនជនបរទេសសរុបចំនួន១៩នាក់ លើសំណុំរឿង៣ករណីផ្សេងៗគ្នា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះ មានជនជាតិវៀតណាម ៦នាក់ និងចិន១៣នាក់។
ករណីទី១ ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកសាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាបានឱ្យដឹងថា ជនត្រូវចោទជាជនជាតិវៀតណាមមាន៦នាក់ រួមមានៈ
១.ឈ្មោះ Nguyen Xuan troung ភេទប្រុស ២.ឈ្មោះ Mai van binh ភេទប្រុស ៣.ឈ្មោះ Pham duy Quang ភេទប្រុស ៤ .ឈ្មោះ Pham troung kien ភេទប្រុស ៥.ឈ្មោះ Phamduc duc ភេទប្រុស និង៦.ឈ្មោះ Tran van dat ភេទប្រុស។
ជនជាតិវៀតណាមទាំងនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ “ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការរៀបចំជាក្រុម និងមានការចាត់តាំង។ បទល្មើសនេះបានប្រព្រឹត្តឡើងនៅចំណុចអាគារលេខអូរឡាំព្យា C4 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ប្រព្រឹត្តិបទល្មើស ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ករណីទី២៖ លោកព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរសាលាដំបូងរាជភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាតិចំនួន៨រូប ក្នុងនោះទី១ .ឈ្មោះ Hang ming Liang ភេទប្រុស ២.ឈ្មោះ Chen xiang ភេទប្រុស ៣.Xu qiu peng ភេទប្រុស ៤.ឈ្មោះ liao changhao ភេទប្រុស ៥.ឈ្មោះ Chen qian ភេទប្រុស ៦.ឈ្មោះ Liang Chun hua ភេទប្រុស ៧.ឈ្មោះ Zhang jia mei ភេទស្រី និង៨.ឈ្មោះ Yang yuan ភេទប្រុស។
ជនជាតិចិនទាំង៨នាក់នេះ ត្រូវចោទប្រកាន់ពីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានស្ថានទម្ងន់ទោស ដោយ មានការរៀបចំជាក្រុមមានការចាត់តាំង (ក្រុមរូបភាពលួចលោមបញ្ឆោតដើម្បីអូសទាញជនរងគ្រោះដាក់ប្រាក់ចូលរួមវិនិយោគក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៨ប (បុរីអរម៉ូរីសែនសុខ) ស្ថិតនៅផ្លូវលេខ ០៣ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចំណុចបន្ទប់លេខ ៨៤១៨ ជាន់ទី៤ (សណ្ឋាគារ រ៉ូសហ្គាឌិន អ៊ិនធើណេសិនណល) ស្ថិតនៅផ្លូវលេខ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងដើមឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។
ករណីទី៣៖ លោក សុខ ឧត្តម ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនត្រូវចោទចំនួន៥នាក់ ទី១.ឈ្មោះ .WEN JIAN ZU ភេទប្រុស ជនជាតិចិន ២ ឈ្មោះ .CHEN NIANJIAN ភេទប្រុស ជនជាតិចិន ទី៣ ឈ្មោះ.QIN JUNKAI ភេទប្រុស ជនជាតិចិន ទី៤ ឈ្មោះ .OU HENG JIANG ភេទប្រុស ជនជាតិចិន និងទី៥ដឈ្មោះ.QIN BAO DE ភេទប្រុស ជនជាតិចិន។
ក្រុមនេះប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ (បុរីពិភពថ្មី អាស៊ីអាគ្នេយ៍ ផ្លូវណាត់ប្រ៊ឺត) ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
ជារួមជនត្រូវចោទទាំង១៩ នាក់ ខាងលើ ត្រូវបានចោទប្រកាន់តាមបញ្ញត្តិ មាត្រា៥ កថាខណ្ឌ៣ ចំណុច១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ បច្ចុប្បន្ននេះ ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំ កែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២)។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានអនុម័តកាលពីថ្ងៃទី៦ និងប្រកាសដាក់ឱ្យប្រើចាប់ពីថ្ងៃទី៧ខែខែមេសា ឆ្នាំ២០២៦មក ជនល្មើសនឹងច្បាប់នេះ ប្រឈមនឹងការជាប់ ពន្ធនាគារខ្ពស់បំផុត១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣