ព័ត៌មាន
រដ្ឋបាលរាជធានីភ្នំពេញ បន្តស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងលើផ្លូវចំនួន ១០ខ្សែទៀតដើម្បីបញ្ចៀសការជន់លិចក្នុងរដូវវស្សានេះ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងចំនួន១០ខ្សែនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងបន្ទាប់ពីបានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ ព្រមទាំងកសាងស្ថានីយ៍បូមទឹកជាបន្តបន្ទាប់ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់។
មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារដែលដឹកនាំផ្ទាល់ដោយ លោក ឯក ឃុនដឿន អភិបាលរងរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនចំនួន១០ខ្សែបន្តទៀត។
លោក ឯក ឃុនដឿន បានឱ្យដឹងថា ការស្តារប្រព័ន្ធលូតាមបណ្តាយផ្លូវទាំង១០ខ្សែនេះរួមមាន ១-មហាវិថីសម្តេចសុធារស (ផ្លូវព្រះសីហនុ ដល់ផ្លូវព្រះនរោត្តម)។ ២-មហាវិថីព្រះនរោត្តម(វិមានឯករាជ្យ មកដល់ស្ពានអាកាសក្បាលថ្នល់)។ ៣-មហាវិថីម៉ៅសេទុង(ស្ថានទូតចិន ដល់ផ្លូវ នរោត្តម)។ ៤-មហាវិថីព្រះមុន្នីវង្ស(ផ្លូវម៉ៅសេទុង ដល់ ស្ពានមរតតេជោថ្មី)។ ៥ -មហាវិថីយុទ្ធពលខេមរភូមិ(ស្ពានមករតតេជោរហូតដល់រហូតដល់ស្តុបទំនប់ទឹក)។ ៦-ផ្លូវរដ្ឋសភា(រង្វង់មូលសម្តេចសង្ឃដល់ផ្លូវចៃការ) ៧-ផ្លូវចៃការ(ផ្លូវសបិត រហូតដល់ស្តុបស្ថានទូតរុស្សី) ៨-ផ្លូវលេខ៤៣០(ផ្លូវ៤៣២ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ) ៩-ផ្លូវលេខ៤៦៦ (ពីផ្លូវនរោត្តម ដល់ផ្លូវប្រឡាយ១០៥) ១០-ផ្លូវលេខ៤៨៤ (ពីផ្លូវព្រះមុន្នីវង្ស ដល់ផ្លូវ ប្រឡាយ១០៥)។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា ក្រុមការងារនេះប្រើប្រាស់រថយន្តចំនួន១២គ្រឿង ដោយបែងចែងជា៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សម្រាប់ការងារនេះដែរ កាលពីសប្តាហ៍មុនបានបញ្ចប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយពេលនេះបានបន្តមកខណ្ឌចំការមន នឹងបន្តទៅខណ្ឌចំនួន៣ទៀត នោះគឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក។លោក ឯក ឃុនដឿន បានណែនាំឱ្យថា្នក់ខណ្ឌ សង្កាត់ត្រូវចុះពិនិត្យមើលទីតាំងដែលប្រឈមនិងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យបានរួចរាល់ននិងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។ តាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូងលូ និងសម្អាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចមុនរដូវភ្លៀងធ្លាក់មកដល់។ ជាមួយគ្នានោះ លោក អភិបាលរងរាជធានី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបានអនាម័យ និងបរិស្ថានស្អាត ព្រមទាំងអាចបញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល