ព័ត៌មាន
សហគ្រិនក្នុងស្រុក បង្ហាញក្ដីរីករាយ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការកើនឡើង
សហគ្រិនក្នុងស្រុកបង្ហាញក្ដីរីករាយ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការកើនឡើងជារៀងរាល់ថ្ងៃ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការជាច្រើនដើម្បីជំរុញ និងគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកុ ដូចជា «ទិញផលិតផលខ្មែរមុនគេ» រួមជាមួយនឹងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលកាន់តែគាំទ្រផលិតផលផលិតនៅក្នុងស្រុកបន្ថែមទៀត។
ក្រុមសហគ្រិនដែលបានមកចូលរួមតាំងលក់នៅក្នុងពិព័រណ៌ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ បានលើកឡើងថា ស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋបន្តប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែខ្លាំងក្លា ដែលពួកគេផលិតស្ទើរមិនទាន់តម្រូវការប្រើប្រាស់នាពេលនេះ។ ក្រុមសហគ្រិនទាំងនោះ បន្តថា មិនត្រឹមតែប្រជាពលរដ្ឋក្នុងស្រុកគាំទ្រប៉ុណ្ណោះទេ សូម្បីប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏គាំទ្រផលិតផលខ្មែរដែរ។
ក្រុមសហគ្រិន បានឱ្យដឹងទៀតថា ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកបានកាន់តែទូលំទូលាយទៅកាន់អ្នកប្រើប្រាស់ តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាសពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពួកគេ អះអាងថា ផលិតផលខ្មែរ គឺមាន គុណភាព អនាម័យ និងការវេចខ្ចប់ស្របតាមស្តង់ដារ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មេសា ត្រូវនឹង ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។
លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។គិតត្រឹមឆ្នាំ២០២៥ ចលនាភូមិមួយផលិតផលមួយ (OVOP) បានទទួលស្គាល់ និងចងក្រងផលិតផលរបស់សហគមន៍បានសរុបប្រមាណ១ពាន់មុខ៕ អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣