ព័ត៌មាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និង អាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មតាមខ្នងផ្ទះបណ្តោះអាសន្នប្រជាពលរដ្ឋភៀសសឹក ព្រមទាំងការបន្តសាងសង់ផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាព បូករួមជាមួយការដាំដុះដំណាំហូបផ្លែជុំវិញផ្ទះ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋភៀសសឹកភាគច្រើនបានខិតខំប្រឹងប្រែង ក្នុងការរៀបចំជីវភាពរស់នៅតាមរយៈមុខរបរ និងអាជីវកម្មរបស់ខ្លួនយ៉ាងល្អប្រសើរ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈម សូមរាយការណ៍ទៅកាន់ក្រុមការងារអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរខេត្ត ដែលប្រចាំការនៅក្នុងភូមិ ដើម្បីចុះពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា៕















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣