ព័ត៌មាន
ប្រធានគណៈកម្មការទី៨ រដ្ឋសភា៖ សមាគមCAPPD បង្កើតឡើងដើម្បីបញ្ជ្រាបពីកង្វល់ពលរដ្ឋ ខណៈមិនមែនត្រឹមជាការជួបជុំសមាជិកសភានោះទេ
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានលើកឡើងថា សមាគម CAPPD បង្កើតឡើងមិនមែនត្រឹមតែជាវេទិកាជួបជុំគ្នារវាងសមាជិកសភាប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងទុក្ខកង្វល់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធីសម្ពោធ និងផ្សព្វផ្សាយសៀវភៅស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ» នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគម CAPPD ដោយមានការគាំទ្រពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសរបស់សមាគម។
លោកជំទាវ ឡោក ខេង បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ CAPPD បានកំណត់យកសសរស្ដម្ភយុទ្ធសាស្ដ្រចំនួន៣គឺ៖
• ពង្រឹងសមភាពយេនឌ័រ ការផ្ដល់ភាពអង់អាចដល់ស្រ្ដី ដើម្បីលើកកម្ពស់ស្ថានភាពនយោបាយ និងលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ដ្រី
• ផ្ដោតលើការវិនិយោគលើយុវជន ដើម្បីធានាថា យុវជនមានសមត្ថភាពពេញលេញក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ
• ផ្ដោតលើមនុស្សចាស់សកម្ម ដើម្បីពង្រឹងគុណភាពមនុស្សចាស់ និងបង្កើតការគាំទ្រដល់សកម្មភាពមនុស្សចាស់សកម្ម។
ជាមួយគ្នានេះ CAPPD បានបន្ថែមនូវ សសរស្ដម្ភថ្មីមួយទៀតនោះគឺ ផ្ដោតទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដើម្បីបំពេញតម្រូការជាក់ស្ដែងរបស់ប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុនេះ។
ក្រៅពីនេះ CAPPD នៅមានសកម្មភាពជាច្រើនទៀតទាំងក្នុងនិងក្រៅប្រទេសរួមមាន៖ រៀបចំសិក្ខាសាលាកម្រិតសភាទាំងថ្នាក់ជាតិ និងថ្នាក់ភូមិភាគ យុទ្ធនាការលុបបំបាត់អំពើហិង្សាក្នុងសហគមន៍ វេទិកាសភាត្រាប់ វេទិកាពិភាក្សា និងបរិវត្តកម្មឌីជីថលជាដើម។ ទន្ទឹមនឹងនេះ CAPPD ក៏បានដើរតួនាទីយ៉ាងសកម្មនៅក្នុងគ្រប់មហាសន្និបាត និងសន្និសីទអន្ដរជាតិធំៗជាច្រើនផងដែរ។
គួររំលឹកផងដែរថា សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) បានចាប់ផ្ដើមមានវត្តមានលេចឡើង នៅក្នុងបរិបទដែលកម្ពុជាទើបតែទទួលបានសន្ដិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុង ក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕









-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព