ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជាចប់អាណត្តិក្នុងការពង្រឹងភាពជាដៃគូ និងគាំទ្រដល់សុខភាព សុខុមាលភាពស្ត្រី កុមារ និងយុវវ័យកម្ពុជា
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបជូនពរ និងថ្លែងអំណរគុណ ចំពោះ Dr. Will Parks ប្រធានអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់លោកវេជ្ជបណ្ឌិត Dr. Will Parks ក្នុងការពង្រឹងភាពជាដៃគូរវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ជាពិសេសការគាំទ្រដល់សុខភាព និងសុខុមាលភាពស្ត្រី កុមារ និងយុវវ័យ។ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត បានបន្តចូលរួមគាំទ្រទិសដៅអាទិភាពជាតិរបស់កម្ពុជា រួមមានយុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រសុខាភិបាល និងក្របខណ្ឌពង្រឹងសេវាសុខភាពបឋម ព្រមទាំងបានរួមចំណែកក្នុងការឆ្លើយតបជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រសំខាន់ៗ។
ក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ពីលទ្ធផលជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNICEF រួមមានការពង្រឹងសេវាសុខភាពមាតា និងទារក ការបង្កើត និងពង្រីកអង្គភាពថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកមួយចំនួន ការគាំទ្រការបំលែងឌីជីថលសុខាភិបាល តាមរយៈ DHIS2 និង Electronic Immunization Record ការងារសុខភាពបរិស្ថាន ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយបរិស្ថានល្អ និងការដំឡើងថាមពលពន្លឺព្រះអាទិត្យនៅមូលដ្ឋានសុខាភិបាល។
ជាការឆ្លើយតបមកវិញ Dr. Will Parks ប្រធានអង្គការ UNICEF បានសំដែងអំណរគុណដល់គ្រប់សហភាតរៈសុខាភិបាលទាំងអស់ទូទាំងប្រទេសកម្ពុជា អំពីការខិតខំសហការដ៏ល្អប្រសើរ និងសម្រេចបានរួមគ្នានូវសមិទ្ធិផលសុខាភិបាលសម្រាប់ប្រជាជនកម្ពុជា ពិសេសនោះគឺសុខភាពកុមារ និងស្ត្រីជាមាតា ហើយដែលUNCEF នៅជាមួយកម្ពុជា គ្រប់ពេលវេលា បន្តគាំទ្រសុខភាពមាតា ទារក និងកុមារ។
ជាចុងបញ្ចប់ តាងនាមក្រសួងសុខាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរលោកវេជ្ជបណ្ឌិត Will Parks ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិតនិវត្តន៍ ព្រមទាំងបញ្ជាក់ថា ការរួមចំណែក និងមិត្តភាពដ៏ល្អរបស់លោក នឹងបន្តជាស្នាដៃដ៏មានតម្លៃសម្រាប់កុមារ និងប្រជាជនកម្ពុជា៕
អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣