ព័ត៌មាន
ពលរដ្ឋក្នុងឃុំញរ ខេត្តស្វាយរៀង ទទួលបានផ្លូវបេតុងថ្មីប្រវែងជិត៨០០ម៉ែត្រ
ផ្លូវបេតុង ឆ្អឹងដែក ប្រវែង៧៨០ម៉ែត្រ ទទឺង៥ម៉ែត្រ កម្រាស់បេតុង ១តឹកកន្លះ ស្ថិតនៅក្នុងឃុំ ញរ ស្រុកកំពុងរោទិ៏ ខេត្តស្វាយរៀង ប្រើប្រាស់ថវិកាមូលនិធិឃុំ/សង្កាត់ ឆ្នាំ២០២៦ បច្ចុប្បន្នក្រុមម៉ៅការស្ថាបនាសម្រេច១០០% ខណៈដែលពលរដ្ឋដែលជាអ្នកប្រើប្រាស់បានសម្តែងនូវការសប្បាយរីករាយ ។
ព្រឹទ្ធាចារ្យ ព្រាប ទិត្យ និង លោកស្រីចាម សុខា តំណាងពលរដ្ឋភូមិ ញរ ឃុំ ញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែមិថុនា នេះ បានមានចំណាប់អារម្មណ៍ដោយសម្តែងនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាល បានវិភាជន៍ថវិកាដើម្បីស្ថាបនាផ្លូវថ្នល់ដាក់ឱ្យពលរដ្ឋក្នុងមូលដ្ឋាននេះប្រើប្រាស់ និងប្ដេជ្ញាចូលរួមថែទាំផ្លូវឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង។
លោក ឆូយ យ៉ន មេឃុំ ញរ បានប្រាប់BTVថា ឃុំញរ គឺជាឃុំទីប្រជុំស្រុកកំពង់រោទ៍ មានភូមិចំនួន៦ រហូតមកដល់បច្ចុប្បន្ន ឃុំ ត្រូវបានរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសប្រពន្ធ័គមនាគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ រហូតដល់ច្រកទ្វាព្រំដែនកម្ពុជា-វៀតណាម តំបន់ព្រៃវល្លិ ផងដែរ៕ ដោយ ៖↕ ភា សារិត





-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ