ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា
ភ្នំពេញ៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាង និងនិមន្តនាំយកថវិកាប្រមាណ ១៦០លានរៀល (៤ម៉ឺនដុល្លារអាមេរិក) ចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីសង្គ្រោះកុមារ ដែលទៅរកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ការផ្ដល់ថវិកាចូលរួមសកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាក្រោមវត្តមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការចូលរួមរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានេះ បង្ហាញថា ក្នុងយុទ្ធនាការជួយសង្គ្រោះជីវិរបស់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនេះ មិនមែនតែជាភារកិច្ចរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺមានន័យថា ពុទ្ធសាសនានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ និងអនុវត្តត្រូវនឹងពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធ គឺការមានមេត្តាករុណាជួយសង្គ្រោះជីវិតមនុស្ស។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលជាទានបរិច្ចាគរបស់គណៈសង្ឃនាយកនេះ នឹងចូលរួមជាចំណែក ក្នុងការចំណាយលើការពិនិត្យ ព្យាបាលជំងឺរបស់ទារក កុមារ និងសេវាសម្ភព ចំពោះស្ត្រីមានផ្ទៃពោះ ដែលក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាត្រូវចំណាយប្រមាណជាង ៤៥លានដុល្លារអាមេរិក។
លោកជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់ការផ្ដល់សេវាសុខាភិបាល របស់មន្ទីរពេទ្យគន្ធបុប្ផា គឺគ្មានការរើសអើង មិនថាកូនអ្នកមាន ឬកូនអ្នក្រ ដោយក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យប្រើប្រាស់ថ្នាំព្យាបាល និងការថែទាំដូចៗគ្នា ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងនូវអំណរព្រះគុណ ចំពោះគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថវិកាក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈគណៈសង្ឃនាយក តែងតែមានព្រះសកម្មភាពជាច្រើនទៀត ក្នុងការជួយគាំទ្រដល់កងទ័ពនៅជួរមុខ និងប្រជាជនភៀសសឹកជាដើម។
សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទួលថា ការងារជួយសង្គ្រោះជីវិតរបស់មនុស្ស មិនមែនសម្រាប់ពុទ្ធបរិស័ទនោះទេ គឺព្រះសង្ឃក៏មានចំណែកចូលរួមផងដែរ ហើយណាមួយតាមពុទ្ធវាទ ការជួយសង្គ្រោះមនុស្សមានជំងឺ ប្រៀបដូចជាការបានមើលថែព្រះពុទ្ធអង្គ ដែលមានព្រះរោគាពាធផងដែរ ហើយការជួយសង្គ្រោះមនុស្សនេះ គឺបានបុណ្យច្រើនណាស់។
នាវេលាឱកាសនោះ ក្នុងនាមជាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទួលបញ្ជាក់ថា នឹងបន្តគៀរគរ និងប្រមែប្រមូលថវិកា តាមវត្តអារាមនានាទូទាំង២៥រាជធានីខេត្ត ក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ខណៈមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ ទទួលបានថវិកាពីការបរិច្ចាគរបស់សប្បុរសជននានា បានប្រមាណជិត ៦លានដុល្លារអាមេរិក ដោយថវិកាទាំងអស់នេះ នឹងត្រូវយកទៅទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕ អត្ថបទ បាន សុខរិទ្ធិ




















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ