ព័ត៌មាន
គណៈវិស្វករកម្ពុជា បើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិលើកទី៣៥
ភ្នំពេញ៖ គណៈវិស្វករកម្ពុជា បានបើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ទៅដល់បេក្ខជនវិស្វករអាជីពជាតិ លើកទី៣៥ ចំនួន៨២នាក់ ទៅលើ៥ជំនាញ ដែលមានដូចជា វិស័យសំណង់ស៊ីវិល, ធនធានទឹក និងហេដ្ឋារចនាស័ម្ពន្ធជនបទ, អគ្គិសនី និងអេឡិចត្រូនិក, ឧស្សាហកម្ម និងមេកានិក និងទេពកោសល្យជនបទ ។
ក្នុងពិធីបើកការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដល់បេក្ខជនវិស្វករអាជីពជាតិ លើកទី៣៥ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា មានប្រសាសន៍ថា វិស្វករជាធនធានបញ្ញវ័ន្តវិស្វកម្មជាតិ និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យា នាពេលបច្ចុប្បន្ន និងអនាគត ហើយធនធានបញ្ញវន្ត និងមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាសក្តានុពលមួយផ្នែកដ៏មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈលទ្ធផលការងារល្អ និងការទទួលខុសត្រូវ ចំពោះស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន ដែលវិស្វករជាតិ មានកម្រិតវិជ្ជាជីវៈស្តង់ដារ ព្រមទាំងសមត្ថភាពជំនាញ កំពុងសកម្មវិនិយោគលើវិស័យជាច្រើនក្នុងសង្គមកម្ពុជា។
ឯកឧត្តម បន្តថា បច្ចុប្បន្នគណៈវិស្វករកម្ពុជា ជាសមាជិកស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន និងគណៈកម្មាធិការសម្របីសម្គាល់វិស្វករអាជីពឆ្នើមអាស៊ាន ដែលផ្ដល់លទ្ឋភាព តាមរយៈការទទួលបាននូវ គោរមងារជាវិស្វកអាស៊ាន និងវិស្វករអាជីពីឆ្នើមអាស៊ាន ។
ឯកឧត្តម សុខុម រិទ្ធីវុធ បានបន្ថែមថា ដើម្បីទទួលបាននូវគោរមងារឱ្យវិស្វករអាជីពជាតិ មានឱកាសធ្វើចល័តភាពក្នុងតំបន់ទាំងនោះ តម្រូវឱ្យវិស្វករជាតិទទួលបានជោគជ័យ លើការវាយតម្លៃវិស្វករអាជីពជាតិ និងបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័ននីមួយៗ ដូចខាងក្រោម គឺសម្រាប់ស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ាន ជាវិស្វករអាជីពជាតិ និងមានបទពិសោធន៍វិជ្ជាជីវៈវិស្វកម្ម៧ឆ្នាំ ក្រោយបញ្ចប់ បរិញ្ញាបត្រវិស្វកម្ម, មានចំណេះដឹងភាសាអង់គ្លេស នឹងចេះប្រើប្រាស់កុំព្យូទ័រ សម្រាប់គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ាន ជាវិស្វករអាជីពជាតិ ៥ឆ្នាំ, មានចំណេះដឹងភាសាអង់គ្លេស និងចេះប្រើប្រាស់កុំព្យូទ័រ ។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ គណៈវិស្វករកម្ពុជា បានសហការជាមួយក្រសួង ស្ថាប័ន ជំនាញពាក់ព័ន្ធ វាយតម្លៃគុណវុឌ្ឃ និងបទពិសោធន៍វិជ្ជាជីវៈ វិស្វករចុះបញ្ជីដំបូង ដែលបានបំពេញ តាមលក្ខខណ្ឌតម្រូវផ្តល់គោរមងារជា ទី១. វិស្វករអាជីពជាតិបានចំនួន ១ ២០៧នាក់ ស្រី១៦, ទី២. វិស្វករអាស៊ាន បានចំនួន ៦៩០នាក់ ស្រី៦នាក់ និងទី៣. វិស្វករអាជីពឆ្នើមអាស៊ាន បានចំនួន ១៤១នាក់ ស្រី១នាក់ ក្នុងចរន្តភាវូបនីយកម្មក្នុងតំបន់ និងសកលលោក និងក្នុងយុគ្គសម័យបរិវត្តកម្មឌីជីថល វិស្វករគ្រប់រូប ត្រូវអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈជានិរន្ត ដើម្បីស្វែងយល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យាមានក្រមសីលធម៌វិជ្ជាជីវៈល្អ និងការទទួលខុសត្រូវខ្ពស់ បើពុំដូច្នោះទេ នឹងមិនអាចប្រកួតប្រជែងទីផ្សារសេវាវិស្វកម្មសេរី ជាមួយវិស្វករមកពីក្រៅប្រទេសបានឡើយ ហើយប្រឈមនឹងការបាត់បង់ឱកាសប្រកួតប្រជែងជាមិនខាន ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣