ព័ត៌មាន
កម្ពុជាកំពុងប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋាននានា ដើម្បីរៀបចំក្រមពាណិជ្ជកម្ម ធានាដល់ការធ្វើពាណិជ្ជកម្មជាអន្តរជាតិ
កម្ពុជាបាននិងកំពុងរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ ព័ន្ធវិស័យពាណិជ្ជកម្ម ដាក់បញ្ជូលគ្នាឱ្យក្លាយជាច្បាប់តែមួយ ដើម្បីធានាសន្តិសុន្តិសុខគតិយុទ្ធ និងបង្កើនទំនុកចិត្តដល់ពាណិជ្ជករ និង អ្នកវិនិយោគ។
ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ- កម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) លើកឡើងក្នុងបទបង្ហាញទស្សនទាន ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជុំវិញការអនុវត្តវិធានគតិយុត្ត ឬក៏ច្បាប់នៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា ឃើញថា រាជរដ្ឋាភិ បាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតមកដល់អាណត្តិទី៧នេះ គឺរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការរៀបចំច្បាប់ និងលិខិតបទ ដ្ឋានគតិយុត្ត និងបានធ្វើការកែទម្រង់ជាបន្តបន្ទាប់ ជាលទ្ធផល, បានធ្វើឱ្យកម្ពុជាទទួលបាននូវផ្លែផ្កាជាច្រើន សម្រាប់ការអភិវឌ្ឍ និងការ ទាក់ទាញវិនិយោគមកបណ្តាក់ទុនជាហូរហែរ។
ឯកឧត្តម បន្ថែមថា ទោះបីយ៉ាងណាក៏កម្ពុជានៅបញ្ហាប្រឈមមួយចំនួន ដែលគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានរក ឃើញ ខណៈវិស័យឯកជន ជាតិ និងអន្តរជាតិតែងតែលើកឡើងអំពីបញ្ហាប្រឈមទាំងនោះ នៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជារួមមាន៖ ផ្នែកអភិបាលកិច្ច និងមួយចំនួនគឺនីតិវិធី (ការចុះបញ្ជី ការស្នើសុំអាជ្ញារបណ្ណ លិខិតអនុញ្ញាត្ត ពោលគឺពាក់ព័ន្ធច្បាប់ស្តីពីពាណិជ្ជកម្មនេះ កម្ពុជាអត់ទាន់ដើរស្របនៃការវិវត្តថ្មីៗក្នុងរបៀបនៃការធ្វើពាណិជ្ជកម្ម ដូច្នេះតាមរយៈរៀបចំក្រមពាណិជ្ជកម្មនេះ បាននិងកំពុងប្រមូលផ្តុំនូវ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ដាក់បញ្ជូលគ្នាឱ្យក្លាយជាច្បាប់តែមួយ ហើយរំពឹងថា ក្រមនេះ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីធានាសន្តិសុន្តិសុខគតិយុទ្ធ និងបង្កើនទំនុកចិត្ត ដល់ពាណិជ្ជករ និង អ្នកវិនិយោគ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លើកឡើងថា ពិភពលោកបច្ចុប្បន្ន បានកំពុងឆ្លងកាត់ និងការផ្លាស់ប្តូរទម្រង់ និងវិធាននៃការធ្វើពាណិជ្ជកម្មយ៉ាងឆាប់រហ័ស ក្នុងទំនាក់ទំនងពាណិជ្ជកម្មបែបប្រពៃណី ទៅជា ឌីជីថលលូបនីយកម្ម ហើយទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រែប្រួល និងការធ្វើ ពាណិជ្ជកម្មមានភាពស្នុគស្មាញ និងកាន់តែស៊ាំញុំា ក្នុងនោះការវិវត្តផ្លូវច្បាប់ត្រូវតែដើមឱ្យទាន់ផងដែរ ជាក់ស្តែងអ្វីដែលយើងបានកំពុង ខិតខំប្រឹងប្រែងនៅពេលនេះ គឺដើម្បីឱ្យក្រមច្បាប់ពាណិជ្ជកម្មនេះ ឆ្លើយតបតាមបវិបថរបស់កម្ពុជាផង និងឆ្លើយតបទៅនិងឧត្តមនវានុវត្ត ជាអន្តរជាតិផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣